• Grab ឈ្នះ​ពាន​រង្វាន់​ «សហ​​គ្រាស​​ដែលមាន​ទំនួលខុស​ត្រូវ​​សង្គម​នៅ​តំបន់​អាស៊ី» ឆ្នាំ​២០១៩ សម្រាប់​ការ​​ផ្តល់​ការ​ដឹក​ជញ្ជូន​ដោយមានសុវត្ថិភាព និងបរិស្ថានស្អាត

    ក្រសួង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន អង្គ​ការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ និង Grab (ថ្ងៃ​ទី​២៤ ខែ​ឧសភា) – Grab (ហ្គ្រេប) ដែល​ជា​​កម្ម​វិធី​ឡើង​​លើ​ទូរ​ស័ព្ទ​ឈាន​មុខ​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​​ឈ្នះ​ពាន​រង្វាន់ «សហ​គ្រាស​​ដែលមាន​​ទំនួល​ខុស​ត្រូវ​​សង្គម​នៅ​តំបន់​អាស៊ី (Asia Responsible Enterprise Award) សម្រាប់​ឆ្នាំ​២០១៩» ក្នុងការ​ចូល​រួម​ចំណែក​​ក្នុង​​កម្ម​វិធី និរន្ត​រ​ភាព​ចរាចរណ៍​ក្នុង​ទីក្រុងសម្រាប់​គ្រប់​គ្នា (Sustainable Urban Mobility for All Initiative) ហៅ​កាត់​ថា SUMAI ដែល​ជាគម្រោង​​មួយមាន​គោល ​បំណង​ធ្វើ​ឲ្យ​ផ្លូវ​នានា​នៅ​កម្ពុជា ​កាន់​តែ​មាន​សុវត្ថិ​ភាព​ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​​ចរា​ចរណ៍​​។

    ពាន​រង្វាន់​សហ​គ្រាស​​ដែលមាន​ទំនួលខុស​ត្រូវ​​សង្គម​នៅ​តំបន់​អាស៊ី (AREA) ​មួយ​នេះ គឺ​ជា​ការ​ទទួល​ស្គាល់​លើ​ ​​​ក្រុមហ៊ុន​សាជី​វកម្ម និង​អង្គ​ភាព/ស្ថាប័ន​នានា​ ចំពោះ​​​បំពេញ​ការ​​ងារ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​​ទៅ​លើ​សកម្មភាពទទួល ​ខុស​ត្រូវ​សង្គម (CSR)​។ ហើយពាន​រង្វាន់​នេះ គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​ខ្ពស់​បំផុត ​សម្រាប់​​ការ​​ងារទទួល​ខុសត្រូវ ​សង្គម ដែល​ក្រុមហ៊ុន​នានា អាច​ទទួល​បាន​​ទូ​ទាំងតំបន់​អាស៊ី​។

    លោក រ៉ូណាល់ វ៉ង (Ronald Wong) នា​យក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Grab Cambodia បាន​​មាន ​​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិត​ជា​​មាន​កិត្តិ​យស​ណាស់​ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ ​តំណាង​ឲ្យ​ក្រុម​ការ​ងារ SUMAI នៅ​ចំពោះ​មុខ​វត្ត​មានសមា​ជិក និង​អង្គ​ភាព​ល្បី​​ៗ​​ជាច្រើន​នៅ​ទី​នេះ ដែល​សុទ្ធ​សឹងតែ​មាន​​ប្តេជ្ញា​ចិត្តក្នុងការបង្កើត ​អនាគតប្រកបទៅដោយ​សម​ភាព និងនិរន្ត​រ​ភាព​​។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការ​ងារ​ទាំង​អស់ និងគណៈ​ វិនិច្ឆ័យ​ ​ក្នុង​ពាន​រង្វាន់​សហ​គ្រាស​​ដែល​មាន​ទំនួល​ខុស​ត្រូវ​នៅ​អាស៊ី ចំពោះ​ការ​ផ្តល់​ពាន​រង្វាន់មួយ​នេះ​ដល់​យើង​»​។

    ការ​កក​ស្ទះ​​ចរា​ចរណ៍ និង​ភាព​កខ្វក់​ក្នុង​ទីក្រុង គឺ​ជា​បញ្ហា​ដ៏ចម្បង​ក្នុង​ទីក្រុង​​ជាច្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ក្នុង ​នោះ​រាប់​បញ្ចូល​ទាំង​រាជ​ធានី​ភ្នំ​ពេញផងដែរ​។ ការ​រីក​លូត​លាស់​​ផ្នែក​​សេដ្ឋ​កិច្ច​ឥត​ឈប់​ឈរ និង​កំណើនអត្រា ប្រជា​ជន​យ៉ាង​ឆាប់​រហ័ស បាន​​បង្កើត​ឲ្យ​មាន​ការ​​កើន​ឡើងនូវ​ចំនួន​​យាន​យន្ត​ជាច្រើននៅតាមដងផ្លូវ​​​នានា​ក្នុង​ ទីក្រុង​ភ្នំពេញរបស់ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈពេល​១​ទស​វត្សរ៍​ចុងក្រោយ​នេះ​។ គម្រោង​និរន្ត​រ​ភាព ​ចរាចរណ៍​ក្នុង​ទីក្រុងសម្រាប់​គ្រប់​គ្នា គឺ​ជា​គម្រោង​រយៈ​ពេល​៣​ឆ្នាំ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​ក្រុមហ៊ុន Grab សហ​ការ​​ជា​មួយ​នឹង​​កម្ម​វិធី​អភិវឌ្ឍ​របស់​អង្គ​ការ​សហ​​ប្រជា​ជាតិ (UNDP) និង​ក្រសួង​​សា​ធារណ​ការ និង​ដឹក​ជញ្ជូន ដោយ​កម្ម​វិធី​នេះ​ផ្តោត​លើ​ការ​ផ្តល់​ដំណោះ​ស្រាយ​ផ្សេង​ៗ និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​មាន​សកម្ម​ភាព​នានាដើម្បី​ ​បង្ការ​នឹង​ការ​កក​ស្ទះ​ចរាចរណ៍ និង​ភាព​កខ្វក់ ក៏ដូច​ជា​បង្កើត​ឲ្យ​មាន​សុវត្ថិ​ភាព​លើ​ដង​ផ្លូវ​​។

    តាមរយៈ​ការប្រើប្រាស់ទិន្ន​ន័យ​​ដើម្បី​​បង្កើត​​គម្រោង​​ផ្នែក​ចរាចរណ៍​ឲ្យកាន់​តែ​ល្អ​ប្រសើរ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ និង​​​ការ ​ផ្តល់​ការ​​គាំទ្រ​ចំពោះ​​ដំណោះ​ស្រាយ​​ចល័ត​ក្នុង​ទី​ក្រុង​ប្រកប​ដោយ​និរន្ត​​រ​ភាព និងភាព​ឆ្លាត​វៃ គម្រោង SUMAI កំពុង​តែ​ត្រួស​ត្រាយផ្លូវ​​ក្នុង​ការ​បង្កើត​​ឲ្យ​មាន​​ការធ្វើដំណើរប្រកបទៅដោយសុវត្ថិភាព និងមិនបំណុលបរិស្ថាន​។ គោល​បំណង​សំខាន់​​​​៣​នៃ​គម្រោង​នេះ គឺ​ការ​បង្កើត​​ដំណោះ​ស្រាយ​ឆ្លាត​វៃ​ផ្សេង​ៗ បង្កើត​គោល​ន​យោ​បាយ​ល្អៗ​ និង​ការលើក​ស្ទួយ​ឲ្យ​មានការប្រើប្រាស់​យាន​ជំនិះ​ប្រកប​ដោយ​​បរិស្ថានស្អាត។

    លោក ​រ៉ូណាល់ វ៉ង មាន​ប្រសាសន៍បន្ថែមទៀត​ថា៖ «ក្រុម​ការ​ងារ​លើ​​គម្រោង SUMAI នៅ​សល់​ផ្លូវ​វែង​ឆ្ងាយទៀត ​ក្នុង​ការ​បញ្ចប់​ការ​ងារ​របស់​ខ្លួន​។ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាង​មុខ​ទៀត ពួក​គេ​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​​លើ​​ការ​ធ្វើ​ការ ​រួម​គ្នា​ជា​មួយ​នឹង​​ដៃគូ​ក្នុងស្រុក ដើម្បី​បង្កើត​ប្រព័ន្ធ​​ជីវ​ចម្រុះ ដើម្បីពង្រឹង​សុវត្ថិ​ភាពនៅ​លើ​ដង​ផ្លូវ និង​ការ ​ចល័ត​ក្នុង​ទីក្រុងឲ្យ​កាន់​តែល្អ​ប្រសើរ នៅ​កម្ពុជា​។ Grab មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​លើក​ស្ទួយ​ឲ្យ​តំបន់អាស៊ី​អាគ្នេយ៍​ បោះ​ជំហាន​​ទៅ​មុខ​​ជា​មួយ​គ្នា​។ យើង​នឹង​បន្ត​ធ្វើ​ការ​ជា​មួយ​នឹង​ដៃ​គូផ្សេង​ៗ ក្នុង​ការ​បង្កើត​ដំណោះ​ស្រាយ​បែប​ ច្នៃ​ប្រឌិត និង​​រួម​គ្នា​រយៈ​ពេល​វែង​ជាច្រើន ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ជាក់​ស្តែង​​នានា ដែល​ជះ​ឥទ្ធិ​ពល​ដល់​ពល​រដ្ឋ និង​ភ្ញៀវ​ទេស​ចរ​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»​៕

    អំពីក្រុម​ហ៊ុន Grab

    សព្វថ្ងៃ​នេះ Grab គឺ​ជា​កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ​ឈាន​មុខ​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ផ្តល់​សេវា​ប្រចាំ​ថ្ងៃ​ដ៏​សំខាន់​​បំផុត​​សម្រាប់​អតិថិ​ជន​។ តាម​រយៈ​យុទ្ធ​សាស្ត្រ​ផ្លាត​ហ្វមបែប​បើក​ចំហរ​របស់​ខ្លួន Grab ធ្វើ​ការ​​ងារ​ជា​មួយ​នឹង​ដៃគូ​ជាច្រើន​ដើម្បី​ផ្តល់​សេវា​ដឹក​ជញ្ជូន​ប្រកប​ដោយសុវត្ថិ​ភាព ងាយ​ស្រួល និង​​​មាន​តម្លៃ​សមរម្យ ការ​ដឹក​ជញ្ជូនម្ហូបអាហារ ​គ្រឿង​ទេស សេវា​ទូទាត់​ប្រាក់​ចល័ត និង​សេវា​ហិរញ្ញ​វត្ថុផ្សេងទៀត ទៅ​កាន់​ពល​រដ្ឋ​រាប់​លាន​នាក់​ក្នុង​តំបន់​អាស៊ី​​អាគ្នេយ៍​។ ក្រុមហ៊ុន Grab បាន​ចាប់​ផ្តើម​ដំណើរ​ការ​​ជាលើក​ដំបូង​នៅ​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ