លោក ដូណាល់ ត្រាំ ក្លាយជាមេដឹកនាំពិភពលោកមុនគេ ដែលចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito ទើបឡើងគ្រងរាជ្យ

(តូក្យូ)៖ ប្រធាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានក្លាយជាមេដឹកនាំបរទេសដំបូងគេបំផុត ដែលបានចូលគាល់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) ដែលទើបបានឡើងគ្រងរាជ្យថ្មីៗ កាលពីដើមខែឧសភា ខណៈប្រទេសទាំងពីរនៅមានបញ្ហាពាណិជ្ជកម្ម និងការផ្តាស់ប្តូរមូលដ្ឋានទ័ពជាដើម ដែលត្រូវព្យាយាមដោះស្រាយរួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ និងជំទាវទីមួយអាមេរិកគឺលោកស្រី មេឡានៀ ត្រាំ (Melania Trump) បានចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះរាជអគ្គមហេសី ម៉ាសាកុ (Masako) នៅក្នុងព្រះបរមរាជវាំងជប៉ុនក្នុងទីក្រុងតូក្យូ និងត្រូវបានទទួលស្វាគមន៍យ៉ាង កក់ក្ដៅពីរាជវង្សានុវង្សជប៉ុន។

គួរជម្រាបថា ក្រោយបញ្ចប់ពិធីស្វាគមន៍ជាមួយព្រះចៅអធិរាជជប៉ុន លោក ដូណាល់ ត្រាំ នឹងត្រូវជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ហើយមេដឹកនាំទាំងពិរត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាពីបញ្ហាសំខាន់ជាច្រើន ជាពិសេសសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាង ប្រទេសជាសម្ព័ន្ធមិត្តទាំងពីរផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ