Valencia យកឈ្នះ Barcelona ២-១ ធ្វើឲ្យឈ្នះ​ពាន Copa del Rey ៤សម័យ​ជាប់​គ្នា

(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Valcencia CF បានឈ្នះពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey ជាលើកទី៨ តាមរយៈយកឈ្នះក្រុមការពារតំណែងជើងឯក FC Barcelona ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុននៅ ទីក្រុង Sevilla និងបញ្ចប់មហិច្ឆតាឈ្នះពាន ២នារដូវកាលឆ្នាំ២០១៨-២០១៩ ផងដែរ។

តាមរយៈជ័យជម្នះនេះដែរ Valencia ក៏បានបញ្ចប់ការឈ្នះពាន Copa del Rey ចំនួន ៤សម័យកាលជាប់ៗរបស់ Barcelona គិតចាប់តាំងពីឆ្នាំ២០១៥ មក និងឈ្នះចុងក្រោយក្នុងឆ្នាំ២០១៨ ក្រោយបំបាក់ Sevilla ៥-០ នៅវគ្គ ផ្តាច់ព្រ័ត្រ ជាមួយនឹងការឈ្នះពាននេះបាន ៣០ដងច្រើនជាងគេផងដែរ។

ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ ក្នុង La Liga ឆ្នាំ២០១៩ និងឈ្នះកៅអីមួយលេងនៅ UEFA Champions League រដូវក្រោយផងនោះ បានបើកការនាំមុខក្រុមរបស់ Lionel Messi រហូតដល់ ២គ្រាប់មុន ក្នុងនាទី ២១ និងនាទី៣៣ ពីការធ្វើបានសម្រេចដោយកីឡាករ Gameiro និងមិត្តរួមក្រុម Rodrigo មុនពេលរបូត តែ ១គ្រាប់ប៉ុណ្ណោះនៅនាទី៧៣ ស៊ុតបញ្ចូលទីដោយកីឡាករពាក់លេខ១០ Lionel Messi។

១គ្រាប់ចុងនេះដែរ បានធ្វើឲ្យកីឡាករអាហ្សង់ទីន វ័យ៣១ឆ្នាំ Messi កើនគ្រាប់ស៊ុតទៅលើក្រុមសមាជិក La Liga, Valencia បានចំនួន ២៨គ្រាប់គ្រប់កម្មវិធីប្រកួតទាំងអស់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ