• ក្រសួង​កសិកម្ម​ថៃ ​​ណែ​នាំឲ្យកសិករ​ទាំង​អស់​លក់​តែ​ទុរេន​ដែល​ទុំ​ប៉ុណ្ណោះ​ទៅ​កាន់​ទីផ្សារ បើ​ហ៊ាន​ល្មើស​នឹង​ចាប់ដាក់​គុក

    ក្រសួង​កសិកម្ម​ថៃ បាន​ណែ​នាំ​ឲ្យ​មន្ត្រី​តាម​ខេត្ត​នីមួយ​ៗ​ត្រូវ​ប្រាកដ​ថា​កសិករ​ទាំង​អស់​លក់​តែ​ទុរេន​ដែល​ទុំ​ប៉ុណ្ណោះ​ទៅ​កាន់​ទីផ្សារ បើ​ហ៊ាន​ល្មើស​អាច​ប្រឈម​នឹង​ការ​ជាប់​គុក។

    យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ខាង​លើ ឲ្យ​ដឹង​ថា​ខណៈ​ដែល​ពេល​នេះ​ជា​រដូវ​ផ្លែ​ទុរេន តម្រូវ​ការ​របស់​វា​បាន​កើន​ឡើង​ខ្លាំង។ ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​​ទុរេន​កើន​ដល់ ៣,៥ ដុល្លារ​ ក្នុង​មួយ​គីឡូក្រាម។ ដោយ​សារ​ទទួល​បាន​តម្លៃ​ថ្លៃ​បែប​នេះ ក្រសួង​ព្រួយ​បារម្ភ​ថា​កសិករ​នឹង​បន្លំ​លក់​ទុរេន​ខ្ចី​ទៅ​កាន់​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ស្តង់ដារ​ទុរេន​ក្នុង​ប្រទេស​មាន​ការ​ធ្លាក់​ចុះ។

    ដូចនេះ ប្រសិន​សិន​បើ​នរណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​លក់​ទុរេន​ខ្ចី​ទៅ​ឲ្យ​ភ្ញៀវ អាច​នឹង​ជាប់​ពន្ធនាគារ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៦ ម៉ឺន​បាត (១ ៩០០ដុល្លារ) ។ ការ​ធ្វើ​ដូច្នេះ​ត្រូវ​​បាន​អះ​អាង​ថា​ក្នុង​គោល​បំណង​​រក្សា​កេរ្តិ៍ឈ្មោះ​ផ្លែឈើ​របស់​ ថៃ។ ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​ណែ​នាំ​ឲ្យ​អ្នក​ទិញ​ទាំង​អស់​ចេះ​ពិនិត្យ​មើល​ទុរេន​ឲ្យ​បាន​ច្បាស់​លាស់​មុន​សម្រេច​ចិត្ត​ទិញ​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ