• HEINEKEN នឹងរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគ ក្នុងក្រុងភ្នំពេញ និងសៀមរាប

    រាជធានី​ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក នឹងរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគ (UEFA Champions League) នៅរាត្រីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ នៅតាមបណ្តាទីតាំងជាច្រើននៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងសៀមរាម។

    ក្នុងនាមជាម្ចាស់ឧបត្ថមកម្មវិធី UEFA Champions League លំដាប់ពិភពលោក ស្រាបៀរ Heineken ក៏បានសម្រេចរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគ លើផ្ទាំងអេក្រង់ធំជាថ្មីម្តងទៀត ដោយពង្រីកបន្ថែមទីតាំងជាច្រើនឆ្នាំនេះដោយសារតែតម្រូវការកាន់តែកើនឡើងពីអ្នកចូលរួម។

    កម្មវិធីពិសេសនេះ នឹងចាប់ផ្តើមចាប់ពីម៉ោង ៩​ យប់ រហូតដល់ម៉ោង ៤ ទៀបភ្លឺ ចូលថ្ងៃទី ២ ខែមិថុនា ដោយជ្រើសរើសទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុតចំនួនពីរកន្លែងនៅទីក្រុងភ្នំពេញគឺ All Sports Bar និង Cheers Phnom Penh និងទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុតនៅតាមដងវិថី Pub Street នៅទីក្រុងសៀមរាប ។

    កម្មវិធីពិសេសទាំងពីររបស់ស្រាបៀរ Heineken នឹងប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗខាងលើ ដែលមានការចូលរួមសម្តែងពីក្រុមតន្រ្តី ឌីជេ និងតារាល្បីៗដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង DJ Mike ជាពិសេសមានសកម្មភាពសប្បាយៗដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ពីស្រាបៀរ Heineken ព្រមទាំងកម្មវិធីប្រូម៉ូសិនពិសេសពីស្រាបៀរ Heineken ពេញមួយរាត្រី។

    សូមចូលរួមទស្សនាកម្សាន្តជាមួយស្រាបៀរ Heineken ឲ្យច្រើនកុះករ និងក្រេបរសជាតិឈ្ងុយឆ្ងាញ់នៃស្រាបៀរ Heineken ខណៈពេលកំពុងតែទស្សនាការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ