• លោក Wenger នឹង​វិលចូល​ទីលាន​បាល់ទាត់​វិញ តែ​មិន​ប្រាកដ​ថា ធ្វើជា​អ្នក​ចាត់ការ​នោះ​ទេ

    (ប៉ារីស)៖ អតីតគ្រូបង្វឹកនៃក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បានបញ្ជាក់ថា រូបលោកនឹងវិលមកកាន់ទីលាន​បាល់ទាត់ជាថ្មីនាពេលឆាប់ៗខាងមុខនេះ តែមិនធ្វើប្រាកដថា ធ្វើជាអ្នកចាត់ការទូទៅដូចលើកមុននោះទេ។

    បុរសជនជាតិបារាំង វ័យ៦៩ឆ្នាំរូបនេះបានថ្លែងប្រាប់ BBC ថា «ខ្ញុំគិតថា ខ្ញុំនឹងវិលទៅកាន់ទីលានបាល់ទាត់ឆាប់ៗនេះ។ ឥឡូវនេះខ្ញុំមាន​អារម្មណ៍ធូរស្បើយច្រើនហើយក្នុងការទទួលការងារជា ថ្មី។ អ្នករាល់គ្នានឹងឃើញខ្ញុំម្តងទៀតក្នុងបាល់ទាត់ តែក្នុងតួនាទីអ្វីនោះ ខ្ញុំមិនទាន់ប្រាកដនោះទេ»។

    លោក Wenger បានជួបពិភាក្សាជាមួយដៃគូខាងបច្ចេកទេសនៃក្រុមហ៊ុន PlyerMaker ដើម្បីចូលរួមធ្វើជាដៃគូវិនិយោគ និងចុះកិច្ចសហប្រតិបត្តិនាពេលថ្មីនេះ ក្នុងខណៈដែលលោកពុំទាន់មានក្លឹបណាដឹកនាំ នៅឡើយទេ គិតចាប់តាំងពីបានលាឈប់ពីក្លឹប Arsenal ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៧-២០។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ