• Jesus និង Fernandinho ចូលរួម​ជាមួយ​ប្រេស៊ីល ក្នុង​ប្រកួត Copa America 2019

    (សៅប៉ូឡូ)៖ កីឡាករខ្សែប្រយុទ្ធ Gabriel Jesus និង Fernandinho ត្រូវបានគ្រូបង្វឹកកោះហៅចូលរួមក្រុមជម្រើសជាតិ ក្នុងការប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America ឆ្នាំ២០១៩ ដែលនឹងចាប់ផ្តើមនា ថ្ងៃទី១៤ ខែមិថុនាដ៏ខ្លីខាងមុខនេះ។

    កីឡាករមកពីក្លឹបមេឃខៀវ Manchester City ទាំងពីរនាក់នេះបានធ្វើដំណើរទៅទីលានហ្វឹកហាត់ជាមួយមិត្តរួមជាតិ កាលពីថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ដើម្បីហាត់ជុំគ្នាមួយកីឡាករ Casemiro, Richarlison និងមិត្តរួមក្រុម David Neres។

    ទាំង Jesus និង Fernandinho សុទ្ធសឹងតែកីឡាករសំខាន់ដែលបានជួយឲ្យក្លឹបអង់គ្លេស Manchester City ឈ្នះពាន៣ ក្នុង១រដូវកាលឆ្នាំ២០១៨-២០១៩ នេះរួមមាន League Cup, Premier League និងចុងក្រោយពាន FA Cup។

    ផ្ទុយទៅវិញ គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ិល លោក Tite មិនបានកោះហៅកីឡាករខ្សែប្រយុទ្ធ Lucas Moura ដែលធ្វើបានហែតទ្រីក (៣គ្រាប់) ពេលជួយ Tottenham Hotspur ទម្លាក់ Ajax ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League គ្រាដែល Willian ដែលជួយ Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រពាន UEFA Europa League ក៏មានឈ្មោះដូចគ្នា។

    ក្រុមម្ចាស់ផ្ទះប្រេស៊ីល ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល A ជាមួយ ៣ប្រទេសផ្សេងទៀតរួមមាន បូលីវី វេណេហ្សូអេឡា និងប៉េរូ ដែលកំពុងក្វាករលើកពាននេះម្តង ក្រោយឈ្នះលើកចុងក្រោយក្នុងឆ្នាំ២០០៧មក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ