• រួស​រាន់​ឡើង! សំបុត្រ​ហោះ​ហើរ​មាន​តម្លៃ​ចាប់​ពី ០ ដុល្លារ រាប់​លាន​សន្លឹក កំពុង​រង់​ចាំ​អ្នក ខណៈ Vietjet ត្រៀម​រៀប​ចំ​កម្ម​វិធី​ដើរ​ជា​ក្បូន​​ដ៏ពិសេស​មួយ នារដូវក្តៅ

    ទីក្រុង​ហូ​ជីមិញ (​ថ្ងៃ​ទី​២២ ខែ​ឧសភា) ដើម្បី​អប​អរ​ដល់​​យុទ្ធ​នា​ការ​​មួយ​ឈ្មោះ​ថា «ផ្សារ​ភ្ជាប់​​ក្តី​ស្រឡាញ់-បង្ហាញ​​ពី​​ការ​​ប្រែ​​ថ្មី​នា​រដូវក្តៅ​របស់​អ្នក​ (Love Connection – Show your summer version)»​ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ប្រកាស​ពីការ​លក់​សំបុត្រ​ហោះ​ហើរដ៏​អស្ចារ្យ​​ដែល​មាន​តម្លៃ​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក រហូត​ដល់​រាប់​លាន​សន្លឹក សម្រាប់​ទាំង​ផ្លូវ​ហោះ​ហើរ​អន្តរ​ជាតិ និងក្នុងស្រុក​។

    ដើម្បី​បន្ថែម​ភាព​រីក​រាយ​កាន់​តែ​ខ្លាំង​ក្នុង​ពេល​ធ្វើ​ដំណើរ ក្រុមហ៊ុន​​អាកាស​ចរណ៍​ជំនាន់​ថ្មី​មួយ​នេះ ក៏​​បាន​​អំ​ពាវ​នាវ​ឲ្យ​រាល់​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ ចូលរួម​លេង​កម្សាន្ត​ក្នុង​កម្មវិធី​ធ្វើ​ព្យុហ​យាត្រា​​នា​រដូវក្តៅ​របស់​ខ្លួន ផង​ដែរ ដោយ​មានការ​ផ្តល់​ជូន​នូវ​កាដូ​ជាច្រើន នៅ​លើ​យន្ត​ហោះ​របស់ Vietjet ចាប់​ពី​ថ្ងៃ​​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩​។

    ជា​លើក​ទី​១​មិន​ធ្លាប់​មាន​ពី​មុន​មក តុក្ក​តា​នាំ​សំណាង​ឈ្មោះ​ថា AMY របស់ Vietjet នឹងផ្តល់​ឲ្យ​​អ្នក​ដំណើរ​​នូវ​បទ​ពិសោធ​នៃ​ការ​​ហោះ​ហើរ​នា​រដូវ​ក្តៅ​​ដ៏ពិសេស​មួយ ក្នុង​ប្រទេស​នា​នា​ ទូ​ទាំង​អាស៊ី ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កម្ពុជា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ថៃ សិង្ហ​បុរី មី​យ៉ាន់​ម៉ា ម៉ា​ឡេស៊ី ហុង​កុង និង​ឥណ្ឌូនេស៊ី​។ ការ​ផ្តល់​ជូន​នេះ នឹង​ធ្វើ​​ឡើង​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិ​ការណ៍​ដ៏ធំបំផុត​​របស់​ក្រុមហ៊ុន​អា​កាស​ចរណ៍​មួយនេះ រួម​ជា​មួយ​នឹង​​សកម្ម​ភាព​កម្សាន្ត​ជា​បន្តបន្ទប់​ជាច្រើន ដែល​មាន​តែ​​នៅលើ​យន្ត​ហោះ​របស់ Vietjet​។

    ក្រុមហ៊ុន Vietjet ក៏​នឹង​ស្នើ​ឲ្យ​អ្នក​ដំណើរ​ស្លៀក​សម្លៀក​បំពាក់​ជា​តួ​ថ្លុក (Cosplay) ផងដែរ នៅ​ពេល​ដែល​​ធ្វើ​ដំណើរ​នៅលើ​យន្ត​ហោះ Vietjet ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដល់​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ទទួល​បាន​កា​ដូ​ពិសេស​មួយ​។ Vietjet ក៏នឹង​អញ្ជើញ​ឲ្យ​អ្នក​ដំណើរ​របស់​ខ្លួន ចូលរួម​ក្នុង​កម្ម​វិធី​​ព្យុហ​យាត្រា​​ដ៏ពិសេស​មួយ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ទីក្រុង Da Nang នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ផងដែរ​។

    ដើម្បី​ទទួល​បាន​ការ​ផ្តល់​ជូន​សំបុត្រ​ហោះ​ហើរ​​មាន​តម្លៃ ០ ដុល្លារ​​អំឡុង​ពេល​នៃ​យុទ្ធ​នាការ «ផ្សារ​ភ្ជាប់​​ក្តី​ស្រឡាញ់-បង្ហាញ​​ពី​​ការ​​ប្រែ​​ថ្មី​នា​រដូវក្តៅ​របស់​អ្នក» មួយ​នេះ អតិ​ថិ​ជន​ទាំង​អស់ អាច​​រក​ជាវ​បាន​​ក្នុង​​កម្ម​វិធី​ប្រមូ​សិន​ប្រចាំ​ថ្ងៃ​ឈ្មោះ​ថា «ម៉ោង​១២​ថ្ងៃ​ត្រង់ វា​ដល់​ពេលហើយ​សម្រាប់ Vietjet!» ដោយ​មាន​ការ​ផ្តល់​ជូន​សំបុត្រ​ហោះ​ហើរ​មានតម្លៃ​ចាប់​ពី​ 0 ដុល្លារ រាប់​លាន​សន្លឹក នៅលើ​គេហ​ទំ​ព័រ www.vietjetair.com​។ សំបុត្រ​ក្នុង​ប្រមូ​សិន​នេះ អាច​​រក​ជាវ​បាន​សម្រាប់​​ទាំង​ផ្លូវ​ហោះ​ហើរ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​។ មិន​ថា លោក​អ្នក​ទៅ​ទី​ណា​ក៏ដោយ អ្នក​ដំណើរ​ទាំង​អស់ ​នឹង​ទទួល​បាន​​សកម្ម​ភាព​កម្សាន្ត​​ដ៏ពិសេស​នៅលើ​យន្តហោះ​របស់ Vietjet អំឡុង​ពេល​នៃ​រដូវ​​ក្តៅ​នេះ​។

    ដើម្បី​ចាប់​ផ្តើម​​កម្ម​វិធី​ជប់​លៀង​នា​រដូវ​ក្តៅ​នេះ ក្រុមហ៊ុន Vietjet នឹង​​ផ្តល់​ជូន​សំបុត្រ​ហោះហើរ​បែប​សន្សំ​សំ​ចៃ​ដ៏​អស្ចារ្យ​​ចំនួន​៨០០ ០០០​សន្លឹក​បន្ថែម​ទៀត សម្រាប់​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ​ ចាប់​ពី​​ថ្ងៃ​​​ទី​២២ ដល់​ទី​២៤ ខែ​ឧសភា។ សំបុត្រ​ក្នុង​ប្រមូ​សិននេះ នឹង​ដាក់​លក់​ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង​២​រៀល (GMT+7) សម្រាប់​រាល់​ផ្លូវ​ហោះ​ហើរ​ក្នុង​ស្រុក​ទាំង​​អស់​ ក្នុង​ប្រទេស​វៀត​ណាម​។ អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​សម្រាប់​ប្រមូ​សិន​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​។

    រាល់​សំបុត្រ​ក្នុង​ប្រមូ​សិន​ទាំង​អស់ អាច​រក​ជាវ​បាន​តាម​រយៈ​​គេហ​ទំព័រលក់​សំបុត្រ​ផ្លូវ​ការ​លើ​អន​ឡាញ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​មួយនេះ​ គឺ www.vietjetair.com (លោក​អ្នក​ក៏​អាច​​ចូល​ទៅកាន់ https://m.vietjetair.com តាម​រយៈ​ទូរ​ស័ព្ទ​ដៃ​ផងដែរ​) និង​តាម​រយៈ https://www.facebook.com/vietjetglobal/ (ដោយ​គ្រាន់​តែ​ចុច​ទៅ​លើ​ប្រអប់ «Booking»)​។ ការ​ទូ​ទាត់ អាច​​ធ្វើ​ឡើង​ដោយ​ងាយ​ស្រួល​​ជា​មួយ​នឹង​កាត​ឥណ​ទាន និង​ឥណ​ពន្ធ​អន្តរ​ជាតិ ក្នុង​នោះ​រាប់ប​ញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union​៕

     (*) មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេង​ៗ

    (**) មិន​រាប់​បញ្ចូល​​ថ្ងៃ​​ឈប់​សម្រាក​ជាតិ

    អំពី​ក្រុមហ៊ុន Vietjet:

    Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាមដែលធ្វើប្រតិបត្តិការក្នុងនាមជា​ក្រុមហ៊ុនអាកាសចរណ៍ទំនើប​មួយ ដែល​ផ្ដល់ជូន​នូវតម្លៃសំបុត្រប្រកប​ដោយភាពសន្សំសំចៃជាមួយនឹងសេវាកម្មច្រើនមុខដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet មិនត្រឹមតែផ្តល់សេវាដឹកជញ្ចូនប៉ុណ្ណោះទេប៉ុន្តែក៏​មាន​ប្រើប្រាស់​បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗសម្រាប់អតិថិជនផងដែរ។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់​សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ក្រុមហ៊ុន Vietjet ត្រូវបានចាត់ថ្នាក់ថា​ជា «ក្រុមហ៊ុនអាកាសចរណ៍​ល្អ​បំផុត​សម្រាប់ការ​គិត​ថ្លៃ​សេវា​ដឹកជញ្ជូនទាប​បំផុតឆ្នាំ2018 – 2019» និងបានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាពនិងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjetក៏ត្រូវបានចាត់ថ្នាក់ជា​ក្រុមហ៊ុនអាកាសចរណ៍មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អបំផុតទាំង 50 របស់ពិភពលោក​ក្នុង​ឆ្នាំ2018 សម្រាប់​​ភាពរឹងមាំផ្នែក​ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ​ចាត់ថ្នាកនេះធ្វើឡើង​ដោយ Airfinance Journal ។

    បច្ចុប្បន្ន ក្រុមហ៊ុន Vietjet ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ចំនួន​៤០០​​​លើក ដោយ​ដឹក​​អ្នក​ដំណើរ​ច្រើន​ជាង​៨០​​លាន​នាក់ មក​ទល់​ពេល​នេះ ខណៈ​ដែល​ផ្លូវ​ហោះ​ហើរ​ចំនួន​១១១​​កំពុង​តែ​គ្រប​ដណ្តប់​ទិស​ដៅ​ជាច្រើន ទូ​ទាំង​វៀត​ណាម និង​ទិស​ដៅ​អន្តរ​ជាតិ ដូច​ជា ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ចិន ថៃ មីយ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី និង​កម្ពុជា​៕

    សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅកាន់​​: www.vietjetair.com

    ទំនាក់​ទំនង​ផ្នែក​ព័ត៌​មាន:

    Ms. Kieu Duong (Amy)

    អ៊ី​ម៉ែល: [email protected]

    លេខ​ទូរ​ស័ព្ទ: +84 932 775 066

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ