• Dortmund ទិញបាន​​ខ្សែបម្រើ Thorgan Hazard ក្នុងតម្លៃ ៣៧លាន​ដុល្លារ​ពី​ក្លឹប Monchengladbach

    (ប៊ែកឡាំង)៖ នាពេលថ្មីៗនេះ ក្នុងរដូវកាលទិញដូរកីឡាករក្លឹប Borussia Dortmund ដែលមានមូលដ្ឋានស្ថិតក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga បានប្រកាសព្រមព្រៀងនាំយកកីឡាករ Thorgan Hazard ពីក្លឹប Borussia Monchengladbach ក្នុងតម្លៃផ្ទេរប្រមាណ ៣៧លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ BBC ថ្ងៃទី២២ ខែ ខែឧសភា ឆ្នាំ២០១៩។

    កីឡាករខ្សែបម្រើវ័យ ២៦ឆ្នាំ Thorgan Hazard ដែលជាប្អូនប្រុសរបស់កីឡាករ Eden Hazard បានចុះសន្យាកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Dortmund បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Julian Brandt ពីក្លឹប Bayer Leverkusen ក្នុងតម្លៃខ្លួន ២៧លានដុល្លារ ដោយមានកិច្ចសន្យា ៥ឆ្នាំ។

    គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិប៊ែលហ្សិក Thorgan Hazard ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ បានចូលលេងចំនួន ៣៥ប្រកួត និងរកបាន ១៣គ្រាប់ជាមួយនឹងការបញ្ជូនបាល់បាន ១២គ្រាប់ក្នុងក្រុម Monchengladbach គិតចាប់តាំងពីផ្ទេរចេញពី Chelsea ក្នុងឆ្នាំ២០១៥៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ