ភ្នំពេញៈ ថ្មីៗនេះ ខណៈខ្លួនបានទៅចូលរួមកម្មវិធីចម្រៀងគ្រួសារខ្មែរ ក្នុងនាមជាតារាចម្រៀងកិត្តិយសនោះ តារាប្រុសពហុជំនាញលោក អៀង ចេនឡា ដែលមហាជនស្គាល់លោកស្ទើរតែគ្រប់ច្រកល្ហកនៃសិល្បៈដូចជាកំប្លែង សម្តែងកុន ច្រៀងកាត់សក់មង្គលការ និងថតសម្តែងMV ជាដើមនោះ ត្រូវបានថ្នាក់ដឹកនាំកំពូលចាប់អារម្មណ៍នឹងសំឡេងច្រៀង ហើយសរសើទៀតផង។
ដោយក្តីរំភើបចិត្តខ្លាំងនោះ ទើលោក ចេនឡា បានបង្ហើរសារបង្ហាញក្តីសប្បាយចិត្តថា៖« ពិតជារំភើប ហើយពិតជា មហាកិត្តិយសណាស់ ដែលបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូល Comment សរសើរពីការសំដែង និងការច្រៀងរបស់ខ្ញុំ នៅក្នុងកម្មវិធីចំរៀងគ្រួសារខ្មែរ សូមអរគុណជាអនេកកប្បការ!»។
ចំពោះសារដែលសម្តេចចូលទៅខំមិនតាមគណនីឈ្មោះថា HUN SEN នោះ មានសេចក្តីថា៖«លើកទីមួយ ដែលបានស្តាប់ ចេនឡា ដែលលើកមុនៗឃើញសម្តែង។ ច្រៀងបទបែបផាត់ពពកបានយ៉ាងពីរោះ សុំសរសើ ចេនឡា ដោយស្មោះ!»៕