• មិន​ធម្មតាមែន! កញ្ញា ចោម ច័ន្ទ ត្រូវ​គូស្នេហ៍ជាតិបារាំងនាំ​ទៅជួប​ម្ដាយ​ត្រៀម​ទទួល​ដំណឹង​ល្អ

    ភ្នំពេញៈ ដោយសារ​តែ​ទ្រាំ​នឹង​សម្រស់​ដ៏​សិចស៊ី និង​សាច់​ខ្ចី​ញ៉េញ មិន​ចាញ់​តារាសម្តែង​នោះ ទើ​ជំរុញ​ចិត្ត​ឲ្យ​បុរសជាតិ​បារាំង ដែលជា​គូស្នេហ៍កញ្ញា ចោម ច័ន្ទ ដែលជា​បង​ស្រី​បង្កើត​តារាសម្តែង​សិចស៊ី​កញ្ញ ចោម ក្វាន់ ហៅ​ដេននី ក្វាន់ បាននាំ​នាង​ទៅ​ឲ្យ​ម្តាយ​បានឃើញ និង​ត្រៀម​រៀបពិធី​មង្គល​ការ​ផងដែរ។​

    បើតាមប្រភព​ព័ត៌មាន​មួយឲ្យដឹងថា​ ដោយសារតែស្រឡាញ់ ​ចោម ច័ន្ទ ខ្លាំងពេក​បុរសជន​ជាតិបារាំង​បាន​នាំនាង​ទៅជួបអ្នកម្ដាយជាទីស្រឡាញ់​ក្នុងគោលបំណង​ចង់ឲ្យកូន​ប្រសា និង​អនាគត​ម្ដាយ​ក្មេក​ បានស្គាល់ចិត្ត​ថ្លើមគ្នា មុនដល់ថ្ងៃរៀបការ។​ ចំពោះការនាំកញ្ញា ចោម ច័ន្ទ ​ទៅជួប​អ្នក​មាន​គុណ​នេះ​​ក្រោយ​ពីកំលោះ​សង្ហាជន​ជាតិបារាំង​បានស្រឡាញ់​មើលចិត្តថ្លើមគ្នានឹង​មិត្តស្រី​ ​ដែលត្រូវ​ជា​​​បង​ស្រី​ ដេននី ក្វាន់ អស់រយៈពេលជាច្រើនខែមកហើយ ពោលគឺឡុងដើមខែមករា ឆ្នាំ​២០១៩។ មួយវិញទៀត​ស្របពេលអ្នក​មានគុណ​មកលេង​នៅប្រទេស​កម្ពុជាផងនោះ​ទើបបុរស​ជនជាតិបារាំង​រូបនេះ​នាំ​នាង​ឲ្យទៅជួបអនាគត​ម្ដាយ​ក្មេកតែម្ដងទៅ។ ប្រភពដដែល​អះអាងថា ​ក្រោយពី​បានជួប ចោម ច័ន្ទ​ ហើយនោះឃើញថា អនាគតម្ដាយក្មេក​ស្រឡាញ់ពេញចិត្តមក​លើនាង យ៉ាងខ្លាំង ព្រមទាំងចង់​ឲ្យរៀបការ​ក្នុងពេលឆាប់នេះផងដែរ។​

    តែគួរឲ្យស្ដាយភ្លាមៗនោះនាង​ មិនទាន់បានយល់ព្រម​នូវសំណើរចូលរោងជ័យឆាប់ៗនេះឡើយ​ ដោយសារ​តែចង់ទុក​ពេលវេលា​មើលចិត្ត​ថ្លើមគ្នា​ឲ្យបាន​យូរ​បន្ដិចសិន​។ ទោះបីជា​​ ចោម ច័ន្ទ ពន្យា​ពេលសុំ​មិនទាន់រៀបការ​ភ្លាមក្ដី ក៏បុរសជនជាតិបារាំង ​ដែលជាគូស្នេហ៍​មិនបានខឹង​នាង នោះដែរ​ឲ្យតែ​បងស្រី ​ដេនី ក្វាន់ រូបនេះ​ព្រមស្រឡាញ់​ឲ្យ​ចាំដល់ពេលណា​ក៏គ្មាន​បញ្ហា​ដែរ​។​

    បើតាមដឹងពីប្រភព​ដដែល បុរសជនជាតិបារាំង ដែលល្បីថា​គូស្នេហ៍ថ្មីកញ្ញា ចោម ច័ន្ទ គឺជាអ្នកជំនួញ​ម្នាក់មានប្រាក់​វាល់លាន​ និងមានក្រុមហ៊ុនច្រើន​នៅក្នុងដៃ​ទាំងនៅកម្ពុជា​ និង​ក្រៅ​ប្រទេស។ ពាក់ព័ន្ធរឿងរ៉ាវ​ស្នេហានេះដែរ​កញ្ញា ចោម ច័ន្ទ មិនអាចសុំការបកស្រាយបានទេ​ ដោយទូរស័ព្ទ​របស់​នាង​ មិនអាច​ភ្ជាប់ទំនាក់ទំនងបាននោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ