• នារី ២នាក់ជិះម៉ូតូរអិលដួលលើផ្លូវ ងេីបមិនទាន់ ត្រូវរថយន្តមកពីក្រោយចាប់ហ្វ្រាំងរអិលសង្កត់ពីលើស្លាប់ម្នាក់ នៅភូមិព្រៃសរ សង្កាត់ព្រៃសរ

    ភ្នំពេញ៖ស្រី០២នាក់ជិះម៉ូតូរអិលដួលមុខរថយន្តខំងេីបមកវិញរត់គេចពីរថយន្តទៅខាងផ្លូវត្រូវរថយន្តចាប់ហ្វ្រាំងរអិលក្រឡាប់សង្កត់លេីស្រីម្នាក់ស្លាប់យ៉ាងអនោចអធម។ ហេតុការនេះកេីតឡេីងវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុងភូមិព្រៃសរ សង្កាត់ព្រៃសរ ខណ្ឌដង្កោ។

    តាមប្រភពពីកន្លែងកេីតហេតុគេឃេីញមនុស្សស្រី២នាក់បងប្អូនជិះម៉ូតូម៉ាកទ្រីម២០១៦ព៌ណខ្មៅមានស្លាកលេខ ភ្នំពេញ 1AF 4828 ជិះទិសដៅពីត្បូងមកជេីង ក្នុងពេលកំពុងភ្លៀងស្រាប់តែរអិលដួលមុខរថយន្តធន់ធំមួយគ្រឿង ដែលមានសហលាកលេខខេមរះភូមិន្ទ៣៣៤៤៧ បេីកស្របទិសគ្នាទំនងហ្វ្រាំងមិនវាក់អេីផងក៏រអិលក្រលាប់លេីស្រីម្នាក់ម្នាក់ដែលព្យាយាមរត់កិចពេលក្រោកពីដួលម៉ូតូ។

    សពមានឈ្មោះ ធីតា អាយុ៣០ឆ្នាំ រស់នៅភូមិស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្ដីឈ្មោះ សែន អាយុ៣០ឆ្នាំដូចគ្នា។សពត្រូវបានយកចេញពីរថយន្តដេីម្បីប្រគល់ជូនគ្រួសារយកទៅបុណ្យតាមប្រពៃណី។

    ឯតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ វត្ថុតាងរងចាំសមត្ថកិច្ចស្ទូចយកទៅរក្សារទុក្ខដោះស្រាយតាមនិតិវិធីពេលក្រោយ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ