(ភ្នំពេញ)៖ ទស្សនិកជនប្រហែលជាបានជ្រាបរួចមកហើយ ថាតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា និងគូស្នេហ៍របស់នាង គឺលោក ថមមី កំពុងធ្វើដំណើរកំសាន្តយ៉ាងសប្បាយរីករាយ ទៅតំបន់សមុទ្រ នៅប្រទេសថៃ។ ខណៈនារីដទៃស្លៀកឈុតប៊ីគីនីយ៉ាងស្រស់ស្អាត បង្ហាញដងខ្លួនដ៏សិចស៊ីនោះ ស្រាប់តែតារា ស្រី សួស វីហ្សា បង្ហាញអារម្មណ៍ថាតូចចិត្ត ព្រោះខ្លួនកាម៉ាប់ស្លៀកប៊ីគីនីមិនស្អាត ដូចនារីដទៃ ដែលធ្វើឲ្យអ្នក គាំទ្រ និងអ្នកនិយមតាមដានសង្គមជាច្រើន ទប់សំណើចមិនបាន។ តែយ៉ាងណា ទោះមានសាច់ ឬកាម៉ាប់បន្តិច មែន ប៉ុន្តែ សួស វីហ្សា បានតែងខ្លួនយ៉ាងសមមិនថាឈុតហែលទឹកពេលទៅកំសាន្ត ឬសម្លៀកបំពាក់ចូលរួមកម្ម វិធីនានានោះទេ។
តាមរយៈសារភ្ជាប់នឹងរូបថតជាច្រើនសន្លឹក សួស វីហ្សា បានសរសេររៀបរាប់ថា «Good morning មកទៀត ហើយកុំធុញណា៎ ព្រោះមិនទាន់ទៅខ្មែរ ចឹងមិនទាន់អស់រូបទេ នេះគឺរូបភាពអនុស្សាវរីយ៍នៅកោះ ភីភីប្រទេស ថៃ តូចចិត្តដែរ ធ្វើមិចគេកាម៉ាប់ គេគ្មានវាសនាបានពាក់ឈុតប៊ីគីនីដូចនារីដ៏ទៃ តែពូម៉ៅយាយថា កុំសង្ឃឹម ទោះជាមិនកាម៉ាប់ក៏មិនឲ្យស្លៀកដែរ គេហួងហែងយើងធ្វើដូចយើងនឹងស្រីស្អាតគីឡូ៤៥ ចឹងហា៎.. Tommy Real?»។
ជាមួយនឹងសាររបស់វីហ្សា ទស្សនិកជនសង្កេតក៏ឃើញថា Account Feacbook Tommy Real. បានបង្ហោះសារ តបវិញថា «អារុណសួស្តី កោះភីភី ថ្ងៃនេះនាំគាត់ដើរលេងដោយជិះទូក៦កោះ នៅប៉ាថង ភូកេត ប្រទេសថៃ.
អនុស្សាវរីយ៍ស្នេហា កំលោះក្រមុំ មួយគូរបែបសាមញ្ញនៃសេចក្តីស្រលាញ់ (បញ្ជាក់បំរាមហាមស្លៀកសិចស៊ី) because I love you Sous Visa»។
យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលតារាស្រី សួស វីហ្សា និងលោក ថមមី បានដឹកដៃគ្នាយ៉ាង ត្រសងទៅដើរលេងតាមរមណីយដ្ឋានតាមខេត្តនានា និងនៅក្រៅប្រទេសបែបនេះ ពោលឲ្យតែទំនេរពីការងារ សិល្បៈ អ្នកទាំងពីរតែងតែទៅដើរកំសាន្តតែពីរនាក់ ឬជាមួយក្រុមគ្រួសារជាញឹកញាប់។ ងាកមកដំណើរកំសាន្ត នៅថៃលើកនេះវិញ អ្នកទាំងពីរមើលទៅផ្អែមល្ហែមជាខ្លាំង សឹងតែធ្វើឲ្យអ្នកឥតមានគូស្នេហ៍មួយចំនួនលួច ច្រណែន ខណៈទស្សនិកជនខ្លះក៏ជូនពរចំពោះដំណើរកំសាន្តអ្នកទាំងពីរ ឲ្យសប្បាយ និងសុវត្ថិភាពផងដែរ៕