• សមត្ថកិច្ចឃាត់ខ្លួនជនជួញដូរគ្រឿងញៀន ២នាក់ និងថ្នាំមួយចំនួន នៅខណ្ឌពោធិ៍សែនជ័យ

    (ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្មចំនួន២នាក់ ព្រមទាំងរឹបអូសខបានគ្រឿងញៀនមួយចំនួនផងដែរ។

    លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៣០នាទី នៅចំណុចបន្ទប់ជួលលេខ២០ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    លោកអធិការ បានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ម៉ុន សុផល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២០ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី២៖ ឈ្មោះ វ៉ិត ថាវិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២០ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងដកហូតវត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់តូចធំ រួមទាំងវត្ថុតាងសម្ភារសម្រាប់ជក់មួយចំនួនផងដែរ។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងត្រូវបានប្រគល់ឱ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ