• នេះជាមូលហេតុ​ ដែលជនជាតិជប៉ុនម្នាក់​គ្មាន​ប្រាក់ស្នាក់នៅ និង​ហូបចុកជិត​១០​ថ្ងៃនៅប៉ោយប៉ែត​

    ជន​ជាតិ​ជប៉ុន​ម្នាក់ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ផ្សាយ​ថា​បាន​សម្រាក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ភូមិសាស្រ្ត​ច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត និង​គ្មាន​អាហារ​ទទទួលទាន​ត្រឹម​ត្រូវ​នោះទេ។

    ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​បុរជនជាតិ​ជប៉ុន​រូប​នេះ​បាន​បាត់កាបូប កាតធនាគា និង​សម្ភារ ឯកសារ​ផ្សេងៗទៀត ​ដែលនាំឲ្យ​លោក​មិន​មាន​ថវិកា​សម្រាប់​ចំណាយ​ថ្លៃ​ហូប​ចុក និង​ស្នាក់​នៅ​បាន។ នេះ​បើ​តាមការ​បញ្ជាក់​របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំ​ដែន​​អន្ត​ជាតិ​ប៉ោយ​ប៉ែត​កាលពី​ល្ងាច​ម្សិល​មិញ។

    ប្រ​ភព​ខាង​លើ​បន្ត​ថា​បន្ទាប់ពី​បាន​ទួល​ព័ត៌មាន​ទាក់​ទងនឹង​បុរសជនជាតិ​ជប៉ុន​ខាង​លើ នាយ​ប៉ុស្តិ៍​ច្រកទ្វារអន្តរជាតិ​បាន​ចាត់កម្លាំង​ជំនាញ​ឲ្យ​ស្វែង​រក និង​បានជួប​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ២០១៩។

    បុរស​នោះមានឈ្មោះថា​ Norihiro YAMAGUCHI មាន​អាយុ៤៧ និង​បាន​ចេញ​ចូល​ប្រទេស​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

    ប្រ​ភព​ខាង​លើ​សរសេរ​បន្តថា៖ «គាត់​ធ្វើដំ​ណើរ​ចេញ​ចូល​ស្នាក់​នៅនិង​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​រយៈពេល​១១​ឆ្នាំ​ជាង​មក​ហើយ​ទើប​តែរយៈ​ពេលជិត១០​ថ្ងៃ​មក​នេះ​គាត់​បាន​បាត់​កាបូប​ដែល​មានកាត​ធនាគារ​និង​ឯក​សារសំភារ​ទាំងអស់​នៅក្រុង​ប៉ោយប៉ែត​ទើបធ្វើឲ្យ​គាត់​គ្មាន​ប្រាក់​សំរាប់​ស្នាក់​នៅនិងហូប​ចុកបន្ត​ទៀត។​ នៅ​ពេលនេះ​មន្រ្តីច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បានកំពុង​ជួយ​សំរួលរៀប​ចំជូន​គាត់​ទៅស្ថានទូត​ជប៉ុន​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ​»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ