• Liverpool ទៅ​បោះ​ជំរុំ​នៅ Marbella រយៈពេល ៦ថ្ងៃ ដើម្បី​ហ្វឹកហាត់​ត្រៀម​វគ្គផ្តាច់ព្រ័ត្រ Champions

    (ម៉ាបេឡា)៖ កីឡាករទាំង ២៦រូបនៃក្លឹបបាល់ទាត់ហង្សក្រហម Liverpool បានធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់រយៈពេល ៦ថ្ងៃនៅទីក្រុង Marbella ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ ដើម្បីត្រៀមប្រជែងយកពាន UEFA Champions League ទល់នឹង Tottenham Hotspur នាដើមខែក្រោយនេះ។

    តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា នេះជាលើកទី២ ហើយសម្រាប់ក្រុមអង់គ្លេសដែលសម្រេចយកទីនេះជាកន្លែងហ្វឹកហាត់ចុងក្រោយ ដើម្បីត្រៀមវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដូចកាលពីរដូវកាលដែល ត្រូវប៉ះ Real Madrid ផងនោះ។

    កូនក្រុមរបស់លោក Jurgen Klopp នឹងចំណាយរយៈពេល ៦ថ្ងៃហ្វឹកហាត់នៅ Marbella នេះ មុនហោះទៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញដោយប៉ះក្រុមអង់គ្លេសដូចគ្នា Spurs នៅទីនោះនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគអឺរ៉ុប UEFA Champions League៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ