• ​នាយក្រឹម ជូនពរ​ឲ្យ​ ឱក សុគន្ធកញ្ញា មាន​កូន​ភ្លោះដែរ!​

    ភ្នំពេញៈ ខណៈ​តារា​កំប្លែង​កំពូល​លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ ក្រឹម បាន​នាំ​ប្រពន្ធ​ក្រោយ​គឺ​អ្នកនាង ស្រី​លាភ ដែល​ជា​តារា​កំប្លែង​ស្រីរួម​ក្រុម​ និង​កូនស្រី​ភ្លោះ​របស់​ខ្លួនទៅ​ចូល​ពិធី​មង្គល​ការ​តារា​ចម្រៀង​ស្រី​កំពូល​ឱក សុគន្ធ​កញ្ញា ​​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​មក​នោះ ស្រាប់​​តែ​នាយ​ ក្រឹម ខ្សឹប​ជូន​ពរ​កូន​ក្រមុំ​ និង​កូន​កំលោះ​ទើប​រៀប​ការ​ថ្មី​ថ្មោង​​បង្ក​ការ​ភ្ញាក់​ផ្អើល។​

    នាយក្រឹម​ បាន​ជូន​ពរ​ថា សូមឲ្យ​កូន​កំលោះ​ កូន​ក្រមុំ​​ គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​លោក​ អ៊ឹង សុខលី នឹង​ទទួល​បាន​កូន​ភ្លោះ​ដូចជា​រូប​លោក​ និង​ប្រពន្ធ​ក្រោយ​​ដែរ។​​

    ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាប រួចមកហើយ​នៅថ្ងៃមង្គលការរបស់ តារាចម្រៀង ឱក សុគន្ធ​កញ្ញា ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ ក្រោម​ទិដ្ឋ​​​ភាព​ដ៏​សប្បាយរីករាយគ្រប់គ្នា ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាតគួរឲ្យគយគន់​​ខ្លាំង ព្រម​ទាំង​ប្រកប​​ដោយ​ភាពស្និទ្ធ​ស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយ ដោយកម្ម​វិធីមួយនេះ​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​សុខាភ្នំពេញ​។

    ក្នុងនោះ អ្វីដែលកាន់​តែពិសេសជាងនេះទៅទៀតនោះ គឺគេ​ឃើញវត្តមានដ៏ខ្ពង់ខ្ពស់ ដោយ​មាន​ការ​អញ្ជើញ​​ចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន និង​​ថ្នាក់ដឹកនាំធំៗជាច្រើននាក់ទៀត ហើយក៏មាន​តារាល្បីៗ​ជាច្រើនដួង​​មានវត្តមាន​ក្នុង​ពិធីមួយ​នេះ។

    អ្វីដែលធ្វើឲ្យគេមានការចាប់អារម្មណ៍មួយទៀតនោះគឺ នាយក្រឹម​បាន​ប្រាប់​អ្នក​ដែល​មកចូលរួម​ក្នុង​ពិធី​នេះ​​ថា មូលហេតុដែលគាត់យកកូនភ្លោះទាំង២មកនោះ គឺចង់ឲ្យ​កូនកំលោះ និង​កូនក្រមុំថ្មីថ្មោង​ មាន​កូន​ភ្លោះ​ដូចរូបគាត់ដែរ ហើយភ្លាមៗនោះ ស្រាប់តែ ឱក សុគន្ធកញ្ញា សួរ នាយ​ក្រឹម​ភ្លាម​ៗ​ដែរ​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ