OnePlus 7 Pro បានប្រកាសចេញជាផ្លូវការកាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅនេះ ហើយពេលនេះតម្លៃលក់នៅខ្មែរត្រូវបានកំណត់ដោយហាងលក់ទូរសព្ទមួយកន្លែងនៅទីក្រុងភ្នំពេញ។
ហាងលក់ទូរសព្ទ សុខ លី បានកំណត់លក់ OnePlus 7 Pro RAM ទំហំ ៨ GB/ROM ២៥៦ GB ក្នុងតម្លៃ ៨២៩ ដុល្លារ។ ចំណែកប្រភេទ RAM ទំហំ ១២ GB/ROM ២៥៦ GB វិញ គឺមានតម្លៃ ៨៨៩ ដុល្លារ។
គួរដឹង OnePlus 7 Pro មានចំណុចលេចធ្លោដូចជា មានអេក្រង់ដែលមានល្បឿន Refresh 90 Hz, ប្រើឈីប Snapdragon 855, កាមេរ៉ា ៣ គ្រាប់ (ប្រភេទធម្មតា+ Wide + Zoom), កាមេរ៉ា Selfie បង្កប់ក្នុងតួខ្លួន និងសាកថ្មឆាប់ពេញជាដើម៕