ញ៉ាំស្លឹកគូឆាយ ប្រសើរចំពោះសុខភាពទប់ស្កាត់ជំងឺច្រើនយ៉ាង

គូឆាយ ជាបន្លែមួយប្រភេទដែលពេញនិយម និងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ ហើយតែងត្រូវបានគេមកចម្អិនជាម្ហូបផ្សេងៗ ឬបន្ថែមក្នុងអាហារបង្កើនរសជាតិ និងធ្វើជានំ។ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានវាចំពោះសុខភាពឡើយ! (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះបីជាមិនចូលចិត្តក៏ពិតមែន ប៉ុន្តែក្រោយពីអានអត្ថបទខាងក្រោមនេះរួច អ្នកក៏ប្រហែលជានឹងប្ដូរចិត្តចង់ទទួលទានមិនខាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានល្អៗនៃស្លឹកគូឆាយចំពោះសុខភាពទប់ស្កាត់ជំងឺ ៖

១. សម្អាតបំពង់រំលាយអាហារ

គូឆាយ មានផ្ទុកសម្បូរទៅដោយសារធាយុស្ពាន់ធ័រដែលជួយកម្ចាត់មេរោគ ក៏ដូចជាជាតិពុលក្នុងបំពង់រំលាយអាហារ។ ដូច្នេះការទទួលទានស្លឹកគូឆាយជួយបង្កើនការរំលាយអាហារ និងដោះស្រាយទប់ទល់បញ្ហាផ្សេងៗនៃប្រព័ន្ធរំលាយអាហារ។

២. កម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ

គូឆាយ មិនត្រឹមតែជួយសម្អាតពោះវៀន និងបំពង់រំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺរាងកាយទាំងមូលតែម្ដង។ គូឆាយ មានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម ដូច្នេះហើយទើបការទទួលទានវាជួយបង្កើនការបញ្ចេញជាតិពុលផ្សេងៗចេញពីរាងកាយតាមរយៈទឹកនោម។

៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

គូឆាយ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ រួមបញ្ចូលទាំងសារធាតុ quercetin។ សារធាតុប្រឆាំងអុកស៊ីតកម្ម quercetin មានឥទ្ធិពលបំផុតប្រយុទ្ធប្រឆាំងក៏ដូចជាទប់ស្កាត់ជំងឺមហារីក។

៤. បង្កើនសុខភាពភ្នែក

គូឆាយ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ lutein និង zeaxanthin ដែលជួយបង្កើនសុខភាពភ្នែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។ ការទទួលទានស្លឹកគូឆាយជួយឱ្យមើលឃើញបានកាន់តែច្បាស់និងជៀសផុតពីជំងឺភ្នែកផ្សេងៗគួរឱ្យកត់សម្គាល់។

៥. ទប់ស្កាត់ជំងឺពុកឆ្អឹង

គូឆាយ មានផ្ទុកសម្បូរទៅដោយវីតាមីន k ដែលរាងកាយត្រូវការចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។ តួនាទីនៃវីតាមីន k ក្នុងការទប់ស្កាត់ជំងឺពុកឆ្អឹង គឺជួយរក្សាជាតិកាល់ស្យូមក្នុងឆ្អឹងជាជាងបញ្ចេញវាទៅក្នុងចរន្តឈាម។

៦. ល្អសម្រាប់សុខភាពបេះដូង

គូឆាយ ក៏មានផ្ទុកសមាសធាតុ allicin ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ក៏ដូចជាទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយដូចដែលធ្លាប់បានដឹងរួចមកហើយថា បញ្ហានៃកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាមជាមូលហេតុចម្បងបង្កផលប៉ះពាល់ដល់សុខភាពបេះដូង៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ