មាស សុខសោភា សោក​ស្តាយពី​នាយ​សមុទ្រ​ ខណៈ​អត់មានវត្តមាន​ក្នុង​ពិធី​មង្គលការ​ ​ឱក សុគន្ធកញ្ញា

ភ្នំពេញៈខណៈដែ​លក្រុម​សិល្បករ-សិល្បការិនីល្បីៗជាច្រើនរូប​ សុទ្ធ​តែមាន​វត្តមាន ក្នុង​ពិធី​មង្គល​ការ​របស់​កំពូលតារាចម្រៀងស្រីទ្រនំ​ហង្សមាស​ កញ្ញា ឱក សុគន្ធកញ្ញា កាល​ពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​ ដោយម្នាក់ៗ​មាន​ស្នាមញញឹម ​សប្បាយរីករាយនោះ ស្រាប់តែតារាចម្រៀងស្រី​កំពូល​​ទ្រនំ​ថោន​ ជា​មិត្ត​រួមអាជីពគឹ​អ្នកនាង មាស សុខ​សោភា បានសម្តែងនូវការសោកស្តាយ និង​បរិយាយ​ថា ខ្លួនមិនបានចូលរួម ថ្ងៃ​ពិសេស​របស់​ឱក សុគន្ធកញ្ញា ពីប្រទេស​នៅ​ឯ​នាយសមុទ្រ​។

ភ្ជាប់​នឹងសារសោកស្តាយ ដែលមិនបានចូលរួមថ្ងៃពិសេសរបស់ ឱក សុគន្ធកញ្ញា នោះ​ អ្នក​នាង មាស សុខ​សោភា ក៏​បាន​រំ់ឮក​រឿងរ៉ាវជូរចត់ជាច្រើន បានឆ្លងកាត់កន្លងមកជាមួយនឹង ឱក សុគន្ធកញ្ញា តាំង​ពី​នាងចូលដល់ទឹកដីក្រុងភ្នំពពេញ លើកដំបូង។

អ្នកនាង មាស សុខសោភា សរសេរសារ​បង្ហើរ​តាម​ហ្វេសប៊ុក​ពី​ទឹកដី​ប្រទេស​កាណាដា​មក​ថា​៖​ «​ក្នុង​នាមជាមិត្តរួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថា សោកស្តាយ ដែលមិនបានចូលរួម ថ្ងៃពិសេស​​នេះ ហើយវាលើសពីសោកស្តាយប្រសិនបើនាងខ្ញុំយកអារម្មណ៍ ក្នុងនាម​ជាបងស្រី​ម្នាក់​​​ដែលមិនបាន​​ជូនពរ ដោយផ្ទាល់ដល់ប្អូនស្រីក្នុងថ្ងៃមង្គល ដែល​មាន​តែ​ម្តង​ក្នុង​ជីវិត។ បើសិន​ជា​មាន​វេទ​មន្ត នាង​ខ្ញុំ​ និង​ធ្វើវាភ្លាម ដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួម កម្ម​វិធី​អាពាហ៍​​ពិពាហ៍នេះ»។​

សារនោះបន្ត​ទៀត​ថា៖ «កញ្ញា គឺមិនត្រឹមតែជាមិត្តរួមការងារម្នាក់នោះទេ ថែមទាំង​ជាប្អូនស្រី​ដ៏ល្អ​ម្នាក់​របស់​ខ្ញុំ។ យើងបានចែករំលែកអាថ៌កំបាំងជាច្រើន និងឆ្លងកាត់នូវអនុស្សាវរីយ៍ សប្បាយ​រីករាយ​រួមគ្នា​រាប់​មិន​អស់។ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ អំពីមេរៀនជីវិត ជាអ្នក​ចម្រៀង​នាពេល​រាត្រី ​កំឡុងពេលដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង អរគុណ​សម្រាប់​ការណែនាំ​ដល់​បង​ស្រី​ម្នាក់​​នេះ​ឲ្យយល់ និងស្គាល់អំពីអ្វីទៅដែលជាភាពសប្បាយរីករាយ និងការកំសាន្ត​ជាមួយ​ក្រុម​ការ​ងារ​។​ អនុស្សាវ​រីយ៍ ដ៏ជូរចត់មិនអាចបំភ្លេចបាននោះ គឺពេលវេលាដែលកញ្ញា ជួយខ្ញុំ​ផ្លាស់ប្តូរ​សំបកកង់​របស់ខ្ញុំ​ទាំងកណ្តាលយប់​នៅលើស្ពានជ្រោយចង្វារ​ នាពេល​ដែលយើងចេញពីច្រៀងជាមួយគ្នា។​សម្លាញ់​ម្នាក់នេះ បងស្រីម្នាក់នេះ ពិតជារំភើប ត្រេកអរជាខ្លាំងដែលសម្លាញ់ ក៏ដូចជា​ប្អូនស្រី​បាន​រក​ឃើញ​ ដៃគូជីវិត។ សូមអបអរសាទរ និងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញា និង​ស្វាមី​ក្នុង​ថ្ងៃជ័​យ​មង្គល​ទទួល​បាន​​សេច​ក្តី​សុខ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត»៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]book.com

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ