• បន្ទាប់ពីទិញបាន Hazard ​និង Jovic ពេលនេះ Real Madrid ចង់រកទិញ Salah ថែមទៀត​

    មាន​ដំណឹង​ច្បាស់​ការ​ថា ​ក្រុម Real Madrid ​ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​និង Jovic ​បាន​ហើយ ​នៅ​ចាំ​តែ​ថ្ងៃ​ប្រកាស​នា​ដើម​ខែ​ក្រោយ ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ប៉ុណ្ណោះ។

    Hazard ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ខ្លួន​ជាង​១០០​លាន​អឺរ៉ូ ​ស្រប​ពេល Jovic ​របស់​ក្រុម Frankfurt ​វិញ ​មាន​តម្លៃ​ខ្លួន​៧០​លាន​អឺរ៉ូ។ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ ​ជា​គោលដៅ​របស់​លោក Zidane ​យក​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​ឡើង​វិញ ​ក្រោយ​ពី​រក​ឃើញ​ថា​រដូវ​កាល​នេះ​ក្រុម​អធិរាជ​ស ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​ណាស់។

    ​ដំណឹង​នេះ​មិន​ទាន់​បាត់​ក្ដៅ​ផង ​ពេល​នេះ​ក៏​ចេញ​ដំណឹង​ថ្មី​មួយ​មក​ទៀត ​ថា Real Madrid ​កំពុង​ចែចូវ​យក Mohamed Salah ​របស់​ក្រុម Liverpool ​ទៅ​ម្នាក់​ទៀត​ហើយ។ ​ខ្សែ​ប្រយុទ្ធ អេហ្ស៊ីប​រូប​នេះ ​មិន​ទាន់​ដឹង​តម្លៃ​ខ្លួន​ទេ ប៉ុន្តែ​ក្រុម Real ​ដឹង​ច្បាស់​មិន​ក្រោម​១០០​លាន​ផោន​ឡើយ។ ​ការ​ចង់​បាន​ម្ចាស់​ស្បែក​ជើង​មាស​លីគ​កំពូល​អង់គ្លេស​ទៅ​នេះ គឺ​លោក Zidane ​ចង់​បង្កើត​ជា​តំបន់​ប្រយុទ្ធ​មួយ​មុត​ស្រួច ​មិន​ឱ្យ​ចាញ់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​ទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ