• ឡូយណាស់​តារា​ស្រី ហង្ស ម៉ារីនី រៀបខួប​វ័យ​២៧ ឆ្នាំ ធ្វើ​ទាន​ជួយ​ជន​ខ្វះខាត ១០០ គ្រួសារ​​

    ភ្នំពេញៈ ក្រោយ​ពី​តារាស្រី​ ហង្ស ម៉ារីនី បានរៀបការជាមួយនឹង​បុរសជាមន្រ្ដីរាជការម្នាក់ ដែល​ពេលនេះ​ទទួលបានចំណងដៃកូនប្រុសម្នាក់ ជាចំណងដៃមក នាងបាន​បង្ហើប​ថា ស្វាមី នឹង​ក្រុមគ្រួសារ​ទាំងមូល តែងតែ​លើកទឹកចិត្ត និងគាំទ្រឲ្យ នាងធ្វើកិច្ចការសប្បុរសធម៌ ហើយ​កន្លង​មក នាងធ្លាប់ធ្វើការងារនេះជាច្រើនខេត្តមកហើយ ប្ដេជ្ញាថា នឹងធ្វើតទៅមុខទៀត ដោយ​គ្មាន​​ដែនកំណត់។​

    ប្រមូលផ្តុំ​ដោយ​គ្រឿងបរិភោគ និង​ឧបភោគ​នានាមានដូចជា មី ទឹកត្រី ទឹកស៊ីអ៊ីវ ថ្នាំពេទ្យ និង​សម្ភារៈ​មួយចំនួនទៀត ត្រូវ​បាន​តារា​ស្រី​ ហង្ស ម៉ារីនី និង​គ្រួសារ​ បាន​យក​ទៅចែក​ជូន​ពលរដ្ឋ​នៅស្រុក​កំណើតរបស់នាង នាងផ្ទាល់ នៅភូមិស្វាយទង ឃុំក្វាវ ស្រុករំរោង ខេត្តតាកែវ។

    នេះ​គឺ​ការ​បង្វែរ​ប្រារព្ធពិធី​ខួប​កំណើត​របស់​តារាស្រី​នៅ​ឆ្នាំ​នេះ គឺថ្ងៃ​ខួបវ័យ ២៧ឆ្នាំ មក​ធ្វើទាន​ដល់ចាស់ជរា និងក្មេងកំព្រា មាន​ចំនួនប្រមាណជា ១០០ នាក់ ខណៈ​តារា​សម្ដែងតូចច្រឡឹង ហង្ស ម៉ារីនី បានយកអំណោយទៅចែកជូនដល់ចាស់ជរា គ្មានទីពឹង ចំនួន ៧០ នាក់ និងកំព្រាជាង​៣០ នាក់ កាលពីព្រឹកថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​ កន្លង​មក ដែលចំ​ថ្ងៃខួប​កំណើត​នាង​​។​

    អ្នកនាង ហង្ស ម៉ារីនី បានឲ្យដឹងថា ៖ «នេះមិនមែនជាលើកទីមួយ​ឡើយ ដែលនាង​បានយក​ថ្ងៃ​ខួប​កំណើត មកចែកអំណោយមួយចំនួន ដល់ពលរដ្ឋដែលខ្វះខាតនោះ ពោលគឺ​ជាច្រើន​លើក​ច្រើន​សារ​មក​​ហើយ ព្រោះនាងចង់យកថ្ងៃពិសេសនេះ ផ្ដល់ក្ដីស្រលាញ់ដល់អ្នកដែលខ្វះខាត ឲ្យពួកគាត់​បាន​សប្បា​យ​ចិត្តផងដែរ។ ចំពោះថវិការដែលទិញសម្ភារៈវិញ នាងបានមកពីការលក់សៀវភៅ និង​ហាង​លក់​​​គ្រឿង​​សម្អាង Cosmetic របស់នាង ដែលប្រាក់ចំណេញមួយចំនួនមក​​ធ្វើកិច្ចការ​សង្គម»៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ