• គ្រឿងអលង្កាដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពាក់នៅខ្លួន ក្នុងពិធីសូត្រមន្តនោះ គឺមានតម្លៃរហូតដល់ទៅ…

    ខណៈទិដ្ឋភាពក្នុងពិធីសូត្រមន្ដ ក្រុងពាលី របស់លោក អ៊ឹងសុខលី រួមជាមួយកំពូលតារាចម្រៀងស្រីជួរមុខ ក្នុងប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យកក្រើតក្នុងវង្វង់សិល្បៈ និងក្រៅរង្វង់សិល្បៈតែម្ដង ហើយបានធ្វើឲ្យមហាជនមិនថាចាស់ ឬក្មេងនោះទេ មានការចាប់អារម្មណ៏ជាខ្លាំង ដែលបាននាំគ្នាស៊ែរពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។

    យ៉ាងណាមិញ កាលពីល្ងាចមិញនេះនៅក្នុងពិធីមួយសូត្រ ក្រុងពាលី លើករាសីសេរីសួស្ដីនេះវិញ គេសង្កេតឃើញថា គឺមានប្រារព្ធពិធី គួចចំនងដៃតូច ដែលមានការចងដៃដល់គូរស្វាមីភរិយាថ្មីមួយគូរនេះ យ៉ាងច្រើននិងអធិបអធមតែម្ដង ចំពោះវត្ដមានលោកឧកញ៉ា លោកជំទាវរួមទាំងភ្លៀវកត្ដិយសដទៃទៀត។

    ដោយឡែកអ្វីដែលធ្វើឲ្យមហាជន កាន់តែមានការភ្ញាក់ផ្អើលចំពោះពិធីសូត្រមន្ដ ក្រុងពាលី កាលពីល្ងាចមិញនេះ យោងតាមរយៈប្រភពច្បាស់ការមួយបានប្រាប់ឱ្យដឹងថា៖”គ្រាន់តែគ្រឿងអលង្ការតុបតែងលើខ្លួនកូនក្រមុំកញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងពិធីសូត្រមន្តត្រូវបានគេដឹងថាមានតម្លៃដូចជា ខ្សែក មានតម្លៃ ២៦០០០ដុល្លា, ក្រវិល ៤៣៥០ដុល្លា, កងដៃ ៨៥៥០ដុល្លា, ចិញ្ចៀន ៣៣០០ដុល្លា ដោយសរុបទាំងអស់ គឺតម្លៃ ៤២២០០ដុល្លា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ