• សួនសត្វអូទ្រីសដំបូងបំផុតនៅកម្ពុជា នឹងមានវត្តមាននៅខេត្តមណ្ឌលគិរីឆាប់ៗនេះ

    ក្រៅពីទេសភាពដ៏ស្រស់ស្អាត និង ធម្មជាតិ ដែលជាទីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាខេត្តមណ្ឌលគិរីនោះ នៅពេលនេះទឹកដីដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយនេះ កំពុងបង្ហាញ រូបភាពដ៏ស្រស់ស្អាតមួយទៀត សម្រាប់បង្អួតភ្នែកទេសចរ គឺសួនសត្វអូទ្រីស ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តនេះ ។

    សួនសត្វអូទ្រីស ដែលទើបមានវត្តមាននេះគឺស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមាន សត្វអូទ្រីមួយហ្វូង កំពុងបង្ហាញខ្លួនជួនភ្ញៀវទេសចរ បានទស្សនា នៅលើវាស្មៅ ដែលទើបនឹងលាស់ខ្ចីនៅលើតំបន់ភ្នំ គួរជាទីចាប់អារម្មណ៍ក្រៃលែង ។

    រូបភាពដ៏ស្រស់ស្អាតនេះ មើលទៅដូចជានៅបរទេស ដែលត្រូវបាន ម្ចាស់ ហ្វេប៊ុក ឈ្មោះ មណ្ឌលគិរី បង្ហាញឱ្យអ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយមួយនេះ បានឃើញគ្រប់ៗគ្នា​ ។ក្រោយពីបានឃើញនូវរូបភាព ហ្វូងសត្វអូទ្រី កំពុងរកស៊ីចំណីនៅលើវាលស្មៅ បានធ្វើឱ្យអ្នកលេងហ្វេប៊ុកជាច្រើន សាកសួរព័ត៌មានដើម្បីចង់ទៅលេង សួនសត្វអូទ្រីសនេះជាបន្តបន្ទាប់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ