• Arsenal និង Chelsea ឡើង​ទៅ​ដណ្តើម​ពាន Europa League ក្រោយ​ទម្លាក់ Valencia និង Frankfurt

    (ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់អង់គ្លេសទាំងពីរ កាំភ្លើងធំ Arsenal និងតោខៀវ Chelsea បានឡើងទៅវគ្គផ្តាច់ ព្រ័ត្រដូច គ្នា ដើម្បីប្រជែងយកពានលីគលំដាប់ទី២ អឺរ៉ុប UEFA Europa League បន្ទាប់ពីពួកគេបានទម្លាក់ គូប្រជែង Valencia របស់អេស្ប៉ាញ និង Eintracht Frankfurt របស់អាល្លឺម៉ង់នាយប់មិញនេះ។

    Arsenal បានបន្តយកឈ្នះម្ចាស់ផ្ទះ Valencia ៤-២ ក្នុងជើងទិ២ នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ បន្ថែមលើលទ្ធផលឈ្នះ ៣-១ កាលពីជើងទី១ នៅទឹកដីអង់គ្លេស ដើម្បីទទួលបានកៅអី១ ឡើងទៅប៉ះក្រុម អង់គ្លេសដូចគ្នា តោខៀវ Chelsea ដែលបានទម្លាក់ Eintracht Frankfurt របស់អាល្លឺម៉ង់នៅកីឡដ្ឋាន Stamford Bridge ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងស្មើ គ្នា ១-១ ដូចលទ្ធផលកាលជើងទី១ នៅទឹកដីអាល្លឺម៉ង់ផងដែរ។

    យ៉ាងណាក៏ដោយ កីឡាករខ្សែបម្រើប៊ែលហ្ស៊ិក Eden Hazard ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះ ៤-៣ នៅពេលដែលក្រុមទាំងពីរស្មើគ្នា ៣-៣ ក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី និងក្រោយពេលមិត្តរួមក្រុមដែល ជាខ្សែ ការពារ Cesar Azpilicueta ទាត់អត់ចូលនៅការទាត់គ្រាប់ទី២នោះ។

    គួរបញ្ជាក់ផងដែរថា ជំនួបវគ្គផ្តាច់ព្រ័ត្ររវាង Arsenal និង Chelsea នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង Baku នៃប្រទេសអាហ្សឺបៃហ្សង់ ខណៈក្រុមឈ្នះជើងឯកពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League នឹងទទួលបានកៅអីវគ្គចែកពូលនៃ UEFA Champions League រដូវកាលក្រោយដោយស្វ័យ ប្រវត្តិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ