• តារាចម្រៀង​ មាស មុនីរាជ ម្ចាស់​ពាន​ The Melody ​រអ៊ូរ​រឿង​គ្មាន​ទី​ផ្សារ​សិល្បៈ​

    ភ្នំពេញៈ​ ចាស់​ពាន​កម្មវិធី​ចម្រៀង​ដ៏​ធំ The Melody​ មាស មុនីរាជ ត្រូវ​គេ​ធីប​ចោល​រហូត​ឆ្អែត​ពី​សិល្បៈ​ នេះ​បើ​តាម​ លោក​និយាយ​ថា បើ​យើង​មិន​ផ្គាប់ចិត្ត​គេ​ទេ យើង​មិន​អាច​ល្បី​បាន​ឡើយ​។ កាលពីថ្មីៗនេះតារា​ចម្រៀង​ប្រុស​លោក មាស មុនីរាជ បាន​​ឲ្យ​​ដឹង​ថា នៅ​ពេល​នេះ បើ​និយាយ​ពី​សិល្បៈ​លោក​ដូច​តារា​ថ្មី​មិនដឹងទៅ​​ពឹងពាក់​អ្នក​ណានោះ​ឡើយ​​ ទោះបីជា​ខ្លួន​​​ជាប់​ពាន​​ឆ្នើមក៏ដោយ ព្រោះ​គ្មាន​ការ​ជួយ​​រក​ទី​ផ្សារ​ឲ្យ​នោះឡើយ​​។

    ប្រិ​យ​មិត្ត​ដែល​និយម​តាមដាន​កម្មវិធី​ប្រឡង​ចម្រៀង​ធំ​ៗ​ ពិតជា​មិន​ទាន់​ភ្លេចឈ្មោះ​អតីត​បេក្ខជន មាស មុនីរាជ​ ឡើយ ព្រោះ​​លោក​មាន​សមត្ថភាព និង​ទឹកដម​សំឡេង​ល្អ​​ច្រៀង​ពិរោះ​។ ដោយសារ​ការ​ព្យាយាម​រហូត​ក្លាយជា​ម្ចាស់​ពាន ព្រោះ​បាន​​សំឡេង​បោះ​ឆ្នោត​ពី​​មហាជន​ធ្វើ​ឲ្យ​តារា​​រះ​ថ្មី​រូប​នេះ​រំពឹង​ល្បី​រន្ទឺ តែជា​​ចុង​ក្រោយ​ស្ទើរ​ដើរ​ចេញ​ នៅ​ពេល​ពើបប្រទះ​ភាព​ចុក​ចាប់​​ជា​ច្រើនគ្មាន​ទី​ផ្សារ​សិល្បៈ​​។

    គួរ​រំឮក​ដែរ​ថា​ លោក​ មាស មុនីរាជ ក៏​ជា​អតីត​បេក្ខជន​ប្រឡង​ចម្រៀង​​ក្នុង​កម្មវិធី​ខេ​ម​បូ​ឌា​អាយ​ឌ​ល រដូវ​កាល​ទី​១ ចូល​ដល់​វគ្គ​​ផ្សាយ​បន្ត​ផ្ទាល់​ស​ប្តា​ហ៍​ទី​៧ ត្រូវ​ចាកចេញ​ដោយ​ជំនាន់​ទី​១ នា​ពេល​នោះត្រូប​ប៉ះ​បេក្ខជន​វគ្គ Live Show ខ្លាំង​ៗ​ជា​ច្រើន​មានដូចជា​លោក នី រតនា លោក ម៉ៅ ហា​ជី លោក អៀម វ​ន្នី លោក សៅ ឧត្តម និង​កញ្ញា សុវត្ថិ​ឌី ធា​រិ​កា​ ជាដើម​។

    ដោយ​មិន​អស់ចិត្ត​បាត់​មុខ​មួយ​រយៈលោក​មក​ប្រឡង​ចម្រៀង​ថ្មី​មួយទៀត នៅ​ទូរទស្សន៍​បាយ័ន​នៃ​កម្មវិធី «The Melody​» តស៊ូ​ដល់​ដំណាក់កាល​ចុង​ក្រោយ​ គឺ​ជា​​ទីបំផុតលោក មាស មុនី​រាជ រីកមុខ​មាត់​ក្លាយជា​ម្ចាស់​ពាន​សម​តាម​សេចក្តី​ប្រាថ្នា​​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ