មុននេះបន្តិចតារាចម្រៀងសញ្ជាតិអង់គ្លេស Ed Sheeran បានបង្ហោះសារខ្លីមួយលើគណនី Instagram ផ្សព្វផ្សាយអំពីបទចម្រៀងថ្មីរបស់ខ្លួនដែលនឹងចេញផ្សាយនាថ្ងៃសុក្រស្អែកនេះតែម្ដង ដោយច្រៀងរួមគ្នាជាមួយ Justin Bieber។
កាន់តែភ្ញាក់ផ្អើលនោះ ម្ចាស់បទ “Shape of You” រូបនេះបានបញ្ជាក់ថាខ្លួនកំពុងវត្តមាននៅប្រទេសកម្ពុជា ដោយមានបង្ហោះរូបដែលខ្លួនឈរជាមួយមិត្តស្រីនៅក្នុងប្រាសាទមួយនៅខេត្តសៀមរាបទៀតផង។
គួរដឹងថាបទចម្រៀងថ្មីរបស់ Ed Sheeran ច្រៀងរួមគ្នាជាមួយ Justin Bieber ដែលចេញផ្សាយស្អែកនេះ គឺមានចំណងជើងថា “I Don’t Care”៕