• បុរសម្នាក់​ស្លាប់ និងពីរនាក់ទៀតរបួសធ្ងន់​ ដោយសារ​រន្ទះ​បាញ់ ខណៈពេលទូរសព្ទរកគ្នា អំឡុងពេលមេឃ​កំពុង​ភ្លៀង​ នៅ​ខេត្ត​កំពង់​ឆ្នាំ​

    មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​សារ​រន្ទះ​បាញ់ និង​បុរស​ពីរ​នាក់​ផ្សេង​ទៀត​របួសធ្ងន់​ពេល​អ្នក​ទាំង​បីកំពុង​ច្រូត​ស្រូវ​ប្រាំង​ខណៈមេឃកំពុង​ភ្លៀង និងប្រើ​ទូរសព្ទ​ហៅរកគ្នា​។

    ឯកឧត្តម​ ខៀវ កាញារីទ្ធ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះដែលទទួលបានពីមន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់​ឆ្នាំង​លើទំព័រ​ហ្វេស​ប៊ុក​​របស់​ឯកឧត្តម​នា​ព្រឹក​នេះ។

    ប្រ​ភព​ខាង​លើ​បន្តថា​នៅ​រសៀល​ម្សិល​មិញ​បុរស​ទាំង​បី​នាក់​កំពុង​ច្រូត​ស្រូវ​ប្រាំង​ខណៈ​មេឃ​កំពុង​ភ្លៀង ជាមួយ​គ្នានោះដែរ​ក៏​បាន​ប្រើទូរសព្ទ​ទាក់ទង​គ្នា រួច​ក៏​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ម្នាក់​ភ្លាមៗ និង​ពីរ​នាក់​ទៀត​សន្លប់​ប្រ​ហែល​ប្រាំនាទី រួច​ក៏​ដឹង​ខ្លួន​វិញ តែ​រងរបួស​ធ្ងន់។

    ហេតុ​ការ​ណ៍នេះ កើត​ឡើងនៅ​ចំ​ណុចត្នោតគម ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។

    ប្រ​ភព​ខាង​លើ​សរសេរ​ថា៖ «តាមប្រភព​បាន​ឲ្យ​ដឹង​ថា ​ជនរង​គ្រោះ​ទាំងបី​នាក់​បាន​នាំគ្នា​ទៅច្រូត​ស្រូវ​ប្រាំង ​នៅចំណុច​ខាង​លើ ហើយ​ពេល​មេឃ​កំពុងភ្លៀង​ជន​រងគ្រោះ​ប្រើទូរសព្ទ​ខល​ហៅ​គ្នា​ក៏ត្រូវ​រន្ទះ​បាញ់​តែ​ម្តង»៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ