• Ronaldo នឹង​ចូលរួម​ជាមួយ​ព័រទុយហ្គាល់ ក្នុង​ព្រឹត្តិការណ៍ Nationals League

    (លីស្បោន)៖ លោក Santos ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានថ្លែងប្រាប់ Sport TV ថា កីឡាករជើងស៊ុត Cristiano Ronaldo នឹងចូលរួមជាមួយក្រុមជម្រើសជាតិក្នុងប្រកួតពានរង្វាន់ជើងឯកលីគប្រចាំទ្វីបអឺរ៉ុប UEFA Nationals League ដែលនឹងចាប់ផ្តើមនាខែក្រោយនេះ។

    លោកបានគូសបញ្ចាក់ថា «Ronaldo ជាកីឡាករសំខាន់ និងមានមោទនភាពជាមួយជម្រើសជាតិ។ ពិតណាស់ក្នុងចំ ណោមកីឡាករទាំង ២៣នាក់ នឹងមានវត្តមានរូបគេមិនខាន»។

    កីឡាករវ័យ៣៤ឆ្នាំ ដែលបានកំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លឹបសេះបង្កង់ Juventus បានខកខាន ៦ប្រកួតក្នុង ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់រួមមានទាំងជំនួបមិត្តភាពអន្តរជាតិ និងវគ្គជម្រុះ Nationals League ក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី តែបានមកចូលរួមជាមួយក្រុមវិញ ក្នុងវគ្គជម្រុះ Euro 2020 ដែលទើបចាប់ផ្តើមបាន ២ប្រកួត។

    ព័រទុយហ្គាល់ នឹងជួបប្រកួតទល់នឹងស្វីស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី០៥ ខែមិថុនា ស្របពេល ដែលអង់គ្លេសត្រូវប៉ះហូឡង់ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង Porto ប្រទេសព័រទុយហ្គាល់ផ្ទាល់តែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ