• Lee Min Ho បង្ហាញ​មុខ​នៅ​ក្នុង​ខ្សែភាពយន្ត​ថ្មី ក្រោយ​បញ្ចប់​​កាតព្វកិច្ច​បម្រើ​កងទ័ព​អស់​រយៈពេល ២ឆ្នាំ

    (កូរ៉េ)៖ តារាសម្ដែងប្រុស Lee Min Ho បានប្រកាសថា លោកនឹងត្រឡប់មកបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តថ្មី ក្រោយចូលបម្រើនៅក្នុងវិស័យយោធាអស់រយៈពេល ២ឆ្នាំកន្លងមក ហើយលោកក៏បានជួបជាមួយអ្នកនិពន្ធរឿង Kim Eun Sook ដែលជាអ្នកនិពន្ធនៅរឿងក្នុងទូរទស្សន៍ SBS និងត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្តរឿង «The Heirs»។

    ខ្សែភាពយន្តដែល Lee Min Ho នឹងចូលរួមសម្ដែងនេះមានចំណងជើងថា «The King: Forever the Monarch» ហើយគ្រោងនឹងចាក់​នៅលើកញ្ចក់ទូរទស្សន៍ នៅពាក់កណ្ដាលឆ្នាំ២០២០ ខាងមុននេះ។

    Hwa & Dam Pictures ដែលជាភ្នាក់ងារផ្ទាល់របស់ Kim Eun Sook បានបង្ហើបឲ្យដឹងពីមូលហេតុ ដែលពួកគេជ្រើសរើសយក Lee Min Ho ធ្វើជា​តារាសម្ដែងនៅក្នុងរឿងភាគថ្មីនេះ។ តាមពិតទៅនេះគឺជាលើកទី២ហើយ ដែល Lee Min Ho បានធ្វើការជាមួយអ្នកដឹកនាំ Hwa & Dam Pictures ក្នុងការថតរឿងថ្មី បន្ទាប់ពីរឿង «The Heirs» កាលពីប៉ុន្មានឆ្នាំមុន។ អាចនិយាយបានថា Lee Min Ho គឺជាតារាសម្ដែងមួយរូប ដែលត្រូវបានគេជឿជាក់ថា មានសមត្ថភាពក្នុងការសម្ដែងបានល្អ។ នៅក្នុងរឿងនេះ Lee Min Ho សម្ដែងជាតួបិសាចចរិតចាស់ទុំជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ