• ត្រូវចងចាំថា «ខ្ញុំស្រឡាញ់អ្នក គឺដើម្បីអ្នក»…!!

    ​ធ្លាប់​យល់ថា​ ​ស្រឡាញ់​មនុស្សម្នាក់​ជា​ការ​ផ្ដល់​ឱ្យ​ ​ហើយ​ទាមទារ​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ​​ត្រឡប់មកវិញ​។​ ​នៅពេល​ស្រឡាញ់​នរណា​ម្នាក់​ ​ខ្ញុំ​ពិតជា​ចង់បាន​គេ​មក​ធ្វើជា​របស់ខ្ញុំ​ ​ហើយ​ខ្ញុំ​ចង់ឱ្យ​គេ​ស្រឡាញ់​ខ្ញុំ​ដូច​ ​ដែល​ខ្ញុំ​ស្រឡាញ់​គេ​ណាស់​។​ ​ប៉ុន្តែ​ខ្ញុំ​យល់​ខុស​ ​ទើប​ខ្ញុំ​ចេះតែ​ជួប​ភាព​ឈឺចាប់​ព្រោះ​ក្ដី​ស្រឡាញ់​ម្ដង​ហើយ​ម្ដងទៀត​។​



    ​តាមពិត​ទៅ​ ​ស្នេហា​ជា​ក្ដី​ស្រឡាញ់​ដែល​មនុស្ស​ពីរ​នាក់​មាន​ចំពោះ​គ្នា​ ​តែ​វា​មិនមែន​មានន័យថា​ ​គេ​ស្រឡាញ់​យើង​ ​ដោយសារ​យើង​បាន​ស្រឡាញ់​គេ​នោះ​ទេ​ ​ហើយ​នៅពេល​យើង​ស្រឡាញ់​គេ​ ​ក៏​មិនមែន​ដោយសារតែ​គេ​ស្រឡាញ់​យើង​នោះ​ដែរ​។​ ​បើ​យើង​ស្រឡាញ់​មនុស្សម្នាក់​ ​ដើម្បី​តែ​ចង់ឱ្យ​គេ​ស្រឡាញ់​យើង​វិញ​ ​នោះ​យើង​គ្រាន់តែ​ដាក់​ភាព​អាត្មានិយម​ចូលក្នុង​ក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់​យើង​តែប៉ុណ្ណោះ​។​ ​

    ​​បើ​យើង​ពិតជា​ស្រឡាញ់​មនុស្សម្នាក់​មែន​ ​យើង​ត្រូវ​ស្រឡាញ់​គេ​ដើម្បី​គេ​ ​មិនមែន​ស្រឡាញ់​គេ​ដើម្បី​ខ្លួនឯង​ឡើយ​។​ ​ដូច្នេះហើយ​ ​មិនថា​ផ្លូវ​ដែលគេ​រើស​ ​មាន​វត្តមាន​យើង​ឬ​អត់​ ​វា​មិន​សំខាន់​ទេ​ ​សំខាន់​ឱ្យ​តែ​គេ​អាច​មាន​សេចក្ដីសុខ​ ​យើង​គួរតែ​សប្បាយចិត្ត​។​ ​យើង​អាច​ឈឺ​បន្តិច​មែន​នៅពេល​មនុស្ស​ដែល​យើង​ស្រឡាញ់​ ​មិន​ស្រឡាញ់​យើង​ ​ឬ​ឈប់​ស្រឡាញ់​យើង​ ​តែ​យើង​ក៏​ត្រូវតែ​ប្រាប់​ខ្លួនឯង​ថា​ ​”​ខ្ញុំ​ស្រឡាញ់​អ្នកដើម្បីអ្នក’៕

    អត្ថបទនេះដកស្រង់ចេញពីសៀវភៅ #សំឡេងខ្សឹប។
    រក្សាសិទ្ធិអត្ថបទ៖ កែវ សេងរដ្ឋា Page សៀវភៅជីវិត

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ