• តោះយើងមកស្គាល់ពី ប្រវត្តិសម្ដេច ចៅហ្វ៊ា «ជួន» អ្នកសរសេរពង្សាវតារខ្មែរ និង បម្រើរាជការ ៣ ជំនាន់ស្ដេច

    លោក ជួន កើតនៅថ្ងៃ ១៩មេសា ១៨៦៤នៅកំពង់ឆ្នាំង។ គាត់មានអាជីព ផ្នែករដ្ឋបាល និងនយោបាយ ក្នុងជំនាន់អាណាព្យាបាលបារាំង។ នៅឆ្នាំ ១៨៨៥ គាត់បានត្រូវ លោក AUGUSTE PAVIE នាំមកស្រុកបារាំង ឲ្យចូលរៀន សាលាខ្មែរ។

    ពេលត្រឡប់ចូលកម្ពុជាវិញ គាត់បានត្រូវតែងតាំងជា អ្នកបកប្រែភាសា នៅថ្ងៃ ១ កុម្ភៈ ១៨៨៨ ជាអនុពន្ធន៍ធ្វើការជាប់នៅ បេសកកម្ម PAVIE។ គាត់បានដើរតាមបេសកកម្មនេះ នៅថ្ងៃ ២៤មីនា ដល់ ៦កក្កដា ១៨៩៤ ពីបាងកក ទៅលាវ ប៉ែកខាងកើត និងខាងលិច បន្ទាប់មក ដើរតាមLEFE’VRE…។ល។ ប៉ុន្មានឆ្នាំក្រោយមក នៅឆ្នាំ១៩០០ លោក BOULLOCHE ជារ៉េស៊ីដង់ ស៊ុប៉េរីយ័រ បានដាក់គាត់ឲ្យធ្វើការជាមួយ មហាក្សត្រ នរោត្តម។ ព្រះមហាក្សត្របានតែងតាំងលោកជា រដ្ឋមន្ដ្រី រាជវាំង ហិរញ្ញវត្ថុ និង វិចិត្រសិល្បៈ(សម្ដេច ចៅហ្វ៊ា)។

    នៅឆ្នាំ ១៩០៦ គាត់បានដង្ហែ មហាក្សត្រ ស៊ីសុវត្ថិ យាងមកធ្វើទស្សនកិច្ចជាផ្លូវការ នៅស្រុកបារាំង។ សម្ដេច ចៅហ្វ៊ា ជួន បានបម្រើការងារក្នុងរាជការខ្មែរបីរាជ្យស្ដេច៖ នរោត្តម ស៊ីសុវត្ថិ ស៊ីសុវត្ថិមុនីវង្ស។ លោកបានចូលអនិច្ចកម្ម នៅខែកញ្ញា ១៩៤៦ ក្នុងអាយុ ៨២ឆ្នាំ ។ វង្ស ត្រកូលរបស់គាត់ សម្បូរណ៍អ្នកចេះដឹង។

    កូនចៅរបស់គាត់ ដូចជា លោក ជួន ម៉ុម, ជួន ប្រសិទ្ធ, ជួន ជឿន បានធ្វើការសិក្សានៅ ហាណូយ និងស្រុកបារាំង មានសញ្ញាប័ត្រ ថ្នាក់បណ្ឌិត។ អ្នកទាំងអស់នេះ នៅពេលដែលបញ្ចប់ការសិក្សា បានវិលត្រលប់ចូលកម្ពុជាវិញ ជាដំបូងជាអ្នកពាក់ព័ន្ធ សឺង ង៉ុកថាញ់ អ្នកស្ដាំនិយមខ្មែរ។ ម្ភៃឆ្នាំក្រោយមក អស់លោកទាំងនេះបានប្ដូរនយោបាយ ប្រកាន់យកឆ្វេងនិយមម្ដងវិញ ដោយចូលរួមធ្វើជា រដ្ឋមន្ដ្រី នៃ របបកម្ពុជាប្រជាធិបតេយ្យ៕

    ប្រភព Mao Pisethy

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ