តាមឯកសារប្រវត្តិសាស្រ្តខ្មែរ ដាវ១គូនេះជា ដាវរបស់ខ្មែរ ដែលគេហៅថាដាវញីឈ្មោល ។
អត្ថបទទាក់ទង៖ រឿងដែលកូនខ្មែរត្រូវដឹង! ដាវបុរាណ សម្រាប់រាជាភិសេកស្ដេចថៃ ត្រូវបាននាំពីកម្ពុជា កាលពីជាង ២០០ឆ្នាំមុន
ប៉ុន្តែដាវញី(ព្រះខ័ឌ្គជ័យស្រី)នៅប្រទេសថៃ ដែលបានធ្វើរាជាពិសេកថ្វាយព្រះមហាក្សត្រថៃ នៅទី០៤ ឧសភា ។
ដោយឡែកដាវឈ្មោល(ព្រះខ័ឌ្គរាជ្យ)នៅប្រទេសខ្មែរ ក្នុងព្រះរាជវាំងចតុម្មុខមង្គល ។ អនិច្ចានិងសង្វេគពេកណាស់ បើគិតមកដល់សព្វថ្ងៃគឺ ២៣៥ឆ្នាំហើយ ដែលដាវទាំងពីរត្រូវរស់ព្រាត់គ្នា៕