• រឿងដែលកូនខ្មែរត្រូវដឹង! ដាវបុរាណ សម្រាប់រាជាភិសេកស្ដេចថៃ ត្រូវបាននាំពីកម្ពុជា កាលពីជាង ២០០ឆ្នាំមុន

    ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ព្រះ​បរ​ម​រាជវាំង​ក្រុង​ទេ​ពម​ហាន​គ​រ ឬ​ក្រុង​រត​នកោ​សិន្ទ (​បាងកក​) នៃ​ព្រះរាជាណាចក្រ​ថៃ នឹង​ប្រារ​ព្ធព្រះ​រាជពិធី​រាជាភិសេ​ក​ព្រះមហាក្សត្រ​ថ្មី គឺ​ព្រះ​ចៅ មហា វ​ជិរា​លង្ក​រណ៍ (​សៀម​ហៅ ម៉ា​ហា វិជ្ជិ​រ៉ា​ឡុងកន​) ជា​ផ្លូវកា​រហើយ។ នេះ​ជា​ពិធី​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ថៃ ដែល​ប្រជាជន​ជា​ច្រើន​កំពុង​រង់ចាំ​តាម​ដាន។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ព៏ត៌មាន​ថា ព្រះ​ខ័ន្ធ​សម្រាប់​រាជាភិសេក​នោះ នាំ​ពី​កម្ពុជា​តាំង​ពី​ឆ្នាំ​១៧៨៤។

    ​ក្រោយ​រាជាភិសេក ព្រះ​ចៅ មហា វ​ជិរា​លង្ក​រណ៍ នឹង​ក្លាយជា​សម្ដេចព្រះ​រាមា​ធិបតី​ទី​១០ នៃ​រាជ​វ​ង្ស​ចក្រី ដែល​មាន​ព្រះ​គោ​រម​ងារ​សម្រាប់​រាជ្យ​ថា ព្រះបាទ​សម្ដេច ព្រះមហា វ​ជិរា​លង្ក​រណ៍ ប​តិ​ន្ទ្រ​ទេព​ពញា​វ​រ័​ង្គ​ណ (Maha Vajiralongkorn Bodindradebayavarangkun)​។ តាម​ព្រះរាជ​ទំនៀម​ទម្លា​ប់​របស់​ព្រះ​ប​រម​រាជវាំង​នៃ​រាជ​វ​ង្ស​ចក្រី គ្រឿង​បញ្ច​ក្សេត្រ (​គ្រឿង​ម​ង្គ​ល​សម្រាប់​រាជ្យ​ទាំង​៥​របស់​ព្រះមហាក្សត្រ​) នឹង​ត្រូវ​យកមកប្រើ​សម្រាប់​ព្រះ​រាជពិធី​រាជាភិសេក​របស់​ព្រះមហាក្សត្រ​សៀម ព្រះ​ចៅ មហា វ​ជិរា​លង្កក​រណ៍ (​ម៉ា​ហា វិជ្ជិ​រ៉ា​ឡុងកន​)។

    គ្រឿង​មង្គល​សម្រាប់​រាជាភិសេក​ទាំង ៥នោះ​រួមមាន​៖ ១. ព្រះមហា​ពិ​ជ័យ​ម្កុដ (​ម្កុដ​)​ ២. ព្រះ​សែង​ខ័ឌ្គ​ជ័យ​ស្រី (​ដាវ​)​ ៣. ព្រះ​ទណ្ឌៈ (​ដំបង) ៤. ព្រះ​វាល​វិ​ជនី (​ផ្លិត​រោមសត្វ​) ៥. ព្រះ​សុពណ៌​បាទុកា (​ស្បែកជើង​)​។​ ក្នុង​ចំណោម​គ្រឿង​បញ្ច​ក្សេត្រ​ទាំង​៥​នេះ ព្រះ​ខ័ឌ្គ​រាជ្យ ត្រូវបាន​នាំយកទៅ​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៧៨៤​។ នេះ​បើ​តាម​រាជព​ង្សា​វ​តា​ថៃ​។​

    ​ព្រះរាជ​ព​ង្សាវ​តាថៃ បាន​ឲ្យ​ដឹងថា ព្រះ​ខ័ឌ្គ​រាជ្យ ត្រូវបាន​យក​ពី​ប្រទេស​កម្ពុជា​កាលពី​ស​ម័​យ​ឧដុង្គ ក្នុង​រ​ជ្ជកា​ល​ព្រះបាទ​នរាយណ៍​រាមា (​ព្រះអង្គ​អេង ត្រូវ​ជា​ព្រះបិតា​របស់​ព្រះអង្គ​ឌួង​)​។ ព្រះ​ខ័ឌ្គ​រាជ្យ​នេះ ត្រូវបាន​អ្នកនេសាទ​ខ្មែរ​ម្នាក់​បាន​បង់​សំណាញ់​ជាប់​ក្នុងពេល​ទៅ​នេសាទ​ត្រី​នៅ​បឹង​ទ​ន្លេ​សាប ហើយ​បាន​យកទៅ​ប្រគល់ជូន​ចៅពញា​អ​ភ័យ​បដេ​ស ប៉ែន ឬ អ​ភ័យ​វង្ស (​អតីត​ម​ន្ត្រី​ខ្មែរ​មានគោ​រម​ងារ​ជា ឧកញ៉ា​ចក្រី ប៉ែន តែ​ក្រោយ​មក​បាន​ចុះចូល​ជាមួយ​សៀម​ក្បត់​ន​គ​រ​ខ្មែរ​) ជា​ចៅហ្វាយខេត្ត​ព្រះ​ដំបង (​បច្ចុប្បន្ន គឺ​ខេត្ត​បាត់​ដំបង) ដែល​កាល​ណោះ​ខេត្ត​បាត់ដំ​បង​របស់​ខ្មែរ ស្ថិតនៅក្រោម​ការត្រួតត្រា​របស់​សៀម​។​

    ក្រោយពី​ទទួលបាន​ដាវ​ដ៏​វិចិត្រ​មួយដើមពី​អ្នកនេសាទ ហើយ​ដឹងថា​ជា​ព្រះ​ខ័ឌ្គ​រាជ្យ​រួចមក ចៅពញា​អ​ភ័យ​វង្ស បាន​នាំទៅ​ថ្វាយ​ព្រះមហាក្សត្រ​សៀម សម្ដេច​ព្រះពុទ្ធ យ៉​ត​ហ្វា ចូឡា​លោក ឬ​ព្រះ​រាមា​ធិបតី​ទី​១​។ រា​ជព​ង្សាវ​តាថៃ​បាន​បន្តថា ក្នុងពេល​ដង្ហែ​ព្រះ​ខ័ឌ្គ​ដ៏​ស័ក្តិសិទ្ធទៅ​ចូល​ក្នុង​ព្រះ​ប​រម​រាជវាំង​ក្រុង​ទេ​ពម​ហាន​គ​រ ក៏​មាន​អព្ភូតហេតុ​អស្ចារ្យ​មួយ​បាន​កើតឡើង ដោយ​មាន​រន្ទះបាញ់​លាន់ឮ​សន្ធឹក​ពេញ​ឰដ៏​អាកាស ហើយ​បាញ់​ចំ​ទីតាំង​ដង្ហែ​ព្រះ​ខ័ឌ្គ​រាជ្យ​នោះ​ចំ​នួន ៧​កន្លែង ហាក់​បង្ហាញ​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​របស់​ព្រះ​ខ័ឌ្គ​រាជ្យ​របស់​ខ្មែរ​តាំងពី​បុរាណ​មក​។​

    ព្រះ​ខ័ឌ្គ​រាជ្យ​ខ្មែរ​ដែល​បាន​ឃ្លាត​ចាក​មាតុ​ន​គ​រ​មួយ​នេះ ពេល​យកទៅ​ប្រទេស​ថៃ​នាពេល​នោះ​មិន​មានដង និង​ស្រោម​នោះទេ​។ សម្ដេចព្រះ​រាមា​ទី​១ បាន​ចេញ​ព្រះ​រាជបញ្ជា​ឱ្យ​កសាង​ដង និង ស្រោម​ពី​មាស និង ត្បូង ហើយ​រៀបចំ​អភិសេក​ឲ្យ​ក្លាយជា​គ្រឿង​មួយ​ក្នុង​ចំ​ណោម​គ្រឿង​បញ្ច​ក្សេត្រ​ដទៃ​ទៀ​ត សម្រាប់​យកមក​ប្រារ​ព្ធព្រះ​រាជពិធី​រាជាភិសេ​ក​ព្រះមហាក្សត្រ​ថៃ​នៅក្នុង​ឆ្នាំ​១៧៨៥ ហើយ​បាន​បន្ត​ប្រើ​រហូតមកដល់​បច្ចុប្បន្ន​។​

    ​ព្រះ​ខ័ឌ្គ​រាជ្យ​នេះ ទាំង​ដង ទាំង​ផ្លែ​មាន​ប្រវែង ៨៩.៨​សង់ទីម៉ែត្រ និង មាន​ទ​ម្ងន់ ១.៣​គីឡូក្រាម​។ នៅពេល​ដាក់​ក្នុង​ស្រោម មាន​ប្រវែង ១០១​សង់ទីម៉ែត្រ និង​មាន​ទ​ម្ងន់ ១.៩​គីឡូក្រាម​។​ នៅក្នុង​ក្រាំង​រា​ជព​ង្សាវ​តាថៃ ក៏​បាន​ទទួលស្គាល់ថា ព្រះ​ខ័ឌ្គ​រាជ្យ​នេះ ត្រូវបាន​នាំយកទៅ​ពី​ព្រះ​ន​គ​រ​កម្ពុជា ហើយ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​ប្រទេស​ថៃ ក៏ដូចជា​ទូទាំង​សាកលលោក​ផងដែរ តាម​រយៈ​កាសែត​ដ៏​ល្បី​មួយ​របស់​ថៃ គឺ​កាសែត​បាងកក​ប៉ុស្តិ៍​។​

    ព្រះ​ចៅ មហា វ​ជិរា​លង្ក​រណ៍ (​មហា + វជិរៈ + អ​ល​ង្ក​រណ៍​) ឬ​ហៅ​តាម​ភាសា​សៀម​ថា ម៉ា​ហា វិជ្ជិ​រ៉ា​ឡុងកន សរសេរ​ជា​អក្សរ​ឡាតាំង Maha Vajiralongkorn មាន​ន័យ​ជា​ភាសា​ខ្មែ​រថា គ្រឿង​ពេជ្រ​ដ៏​ធំ​សម្បើម (​មហា ប្រែ​ថា ធំ​សម្បើម​, វជិរៈ ប្រែ​ថា ពេជ្រ​, អ​ល​ង្ក​រណ៍ ប្រែ​ថា គ្រឿង​តុបតែង​កាយ ឬ​អាច​ហៅថា​អ​ល​ង្កា​រក៏បាន​)​។​ ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ​សម្ដេច ព្រះ​ចៅ ភូមិបុល អាប់​ឌុល​យ៉ា​ដេត ជាមួយ​ព្រះ​មហាក្សត្រិយ៍ ស្រី​កេត (Qeen Sirikit)៕​

    ប្រភព: ឆាយ លីណា

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ