• Spurs បំបែកប្រវត្តិ​សាស្រ្ត​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ Champions ក្រោយ​វាយ​បក​ទម្លាក់ Ajax នៅ​នាទី​ចុង​ម៉ោង

    (អាំស្ទើដាំ)៖ ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ពានរង្វាន់ លីគអឺរ៉ុប UEFA Champions League ជាលើកទី១ ប្រវត្តិសាស្រ្ត ក្រោយវាយបកឈ្នះក្រុមជើងខ្លាំងរបស់ហូឡង់ Ajax ក្នុងលទ្ធផល ៣-២ នៅនាទីចុងម៉ោងនាយប់មិញនេះ បញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    របស់ក្រុមរបស់អង់គ្លេស Spurs បានរបូត ១គ្រាប់កាលជើងទី១ នៅទឹកដីរបស់ខ្លួននៃកីឡដ្ឋាន White Hart Lane និងត្រូវបានក្រុមម្ចាស់ផ្ទះ Ajax ធ្វើការនាំមុខ ២-០ ក្នុងវគ្គទី១ នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ តែត្រូវ បានកីឡាករប្រេស៊ីល Lucas Moura ធ្វើបានហែតទ្រីក (៣គ្រាប់) នៅនាទី៥៥ នាទី៥៩ និងគ្រាប់ចុងក្រោយនៅនាទី ៩០+៦ ដើម្បីយកជ័យជម្នះ ៣-២ និងមានគ្រាប់ក្រៅដីដល់ទៅ ៣គ្រាប់ ខណៈ Ajax ធ្វើបានតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងលទ្ធផលស្មើគ្នា ៣-៣ ទាំងពីរជើង។

    តាមរយៈជ័យជម្នះដ៏មិនគួរឲ្យជឿបែបនេះ បានធ្វើឲ្យ Spurs ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងនៃ UEFA Champions League ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដោយត្រូវប៉ះក្រុមអង់គ្លេសដូចគ្នា ហង្សក្រហម Liverpool នៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ