• ខ្មាន់ភ្លើងម្នាក់ បាញ់សម្លាប់គ្រូបង្រៀនប្រុសម្នាក់ នៅខេត្តកំពង់ស្ពឺ សង្ស័យពាក់ព័ន្ធស្នេហាត្រីកោណ

    កំពង់ស្ពឺ៖ តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នៅមុននេះបន្ដិច មានករណីឃាតកម្ម ដោយខ្មាន់ភ្លើងម្នាក់ បាញ់សម្លាប់គ្រូ បង្រៀនផ្នែកកីឡាម្នាក់ស្លាប់ក្នុងថ្លុកឈាម បងក្ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    ហេតុការណ៍នេះបានកើតឡើង នៅសាលាតាំងរបងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺខណៈដែលគ្រូបង្រៀនរូបនោះកំពុងហូបបាយថ្ងៃត្រង់ជាមួយគ្រូៗដទៃទៀតនៅក្នុងសាលា នាម៉ោង១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។ ជនល្មើសប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនមានឈ្មោះ រាសី អាយុ៣០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ។

    ចំណែកជនរង គ្រោះជាគ្រូកីឡាមានឈ្មោះតូច វាសនា។

    ចំពោះមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់មិនទាន់ដឹងនៅឡើយទេ តែគេសង្ស័យថា មានពាក់ព័ន្ធស្នេហាត្រីកោណ ។ បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរួចជនបង្កព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួននិងយកទៅសួរចម្លើយនៅស្នងការដ្ឋាននគរបាលខេត្ត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ