ប្រជាជនទូទាំងពិភពលោក កំពុងទទួលទានគ្រឿងស្រវឹងយ៉ាងច្រើនបើធៀបនឹងកាលពីជាង ៣០ឆ្នាំមុនដែលអ្នកផឹកភាគច្រើនស្ថិតក្នុងប្រទេសចិន និងឥណ្ឌា។
យោងតាមការសិក្សាមួយធ្វើឡើងលើ ១៨៩ប្រទេសបង្ហាញថា នៅក្នុងរយៈពេលតែមួយទសវត្សទៀតការទទួលទានគ្រឿងស្រវឹងនឹងកើនឡើង ១៧%បន្ថែមទៀតក្រោយពីមានការកើនឡើងរួចមកហើយចំនួន ១០%ក្នុងចន្លោះឆ្នាំ ១៩៩០-២០១៧។ លើសពីនេះ នៅក្នុងឆ្នាំ ២០៣០ ពាក់កណ្ដាលនៃយុវវ័យទាំងអស់ជុំវិញពិភពលោក នឹងចាប់ផ្ដើមទទួលទានគ្រឿងស្រវឹង ហើយស្ទើរតែមួយភាគបួន នឹងទទួលទានយ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍។
ចំណែកឯនៅក្នុងប្រទេសចិនវិញ បុរស ៗទទួលទានគ្រឿងស្រវឹងច្រើនជាង ១១លីត្រខណៈដែលនារីៗមានចំនួន ៧លីត្រដែលនេះជាចំនួនកើនឡើងជាង ៧០%បើធៀបនឹងឆ្នាំ ១៩៩០ ហើយចំនួននេះត្រូវព្យាករណ៍ថានឹងកើនឡើងថែមទៀតដែលនឹងវ៉ាអាមេរិកដែលមានប្រជាជនទទួលគ្រឿងស្រវឹងត្រឹម ៩,៥លីត្រជាមធ្យម៕