• បន្លែ ៧មុខ ជួយ​អ្នក​មិន​អោយ​កើត​ជំងឺ​ថ្លើម​ឡើយ

    (សុខភាព)៖ ជំងឺថ្លើម ជាជំងឺដែលមនុស្សគ្រប់រូបមិនចង់ប្រឈមមុខឡើយ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹង បង្ហាញអ្នកពីបន្លែដែលអ្នកគួរតែបរិភោគដើម្បីការពារថ្លើមរបស់អ្នក។ តើមានអ្វីខ្លះទៅ?

    1. អ្នកអាចពិសារខ្ទឹមសបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនA, B1 និងC ដែលអាចជួយប្រឆាំងនឹងមេរោគ ថែមទាំងអាចធ្វើឲ្យសរសៃឈាមអ្នកមិនងាយកករឹងទៀតផង។ ជាពិសេស វានឹងជួយការពារមិនឲ្យអ្នកកើត មហារីកថ្លើមនោះទេ។

    2. អ្នកក៏អាចបរិភោគត្រកួនផងដែរ ព្រោះក្នុងនោះមានសារធាតុដែលអាចជួយបណ្តេញជាតិពុលពីក្នុងរាង កាយអ្នក ដោយធ្វើឲ្យថ្លើមអ្នកមិនងាយមានជាតិពុល។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺថ្លើម នោះឡើយ។

    3. ប្រសិនជាអ្នកចង់ការពារថ្លើម អ្នកគួរតែបរិភោគផ្សិតចំបើង ព្រោះវាអាចទប់មិនឲ្យកោសិកាមហារីកកើតលើ ខ្លួនអ្នកឡើយ។ ដូចនេះ អ្នកនឹងអាចគេចផុតពីជំងឺដ៏កាចសាហាវមួយនេះបាន។

    4. ត្រចៀកកណ្តុរក្រៀម មានផ្ទុកសារធាតុដែលអាចជួយការពារក្រពះអ្នក ថែមទាំងអាចជួយបញ្ចុះសម្ពាធឈាម អ្នកទៀតផង។ ម្យ៉ាងទៀត វាក៏អាចជួយបញ្ចុះកាឡូរី ការពារមិនឲ្យសរសៃឈាមឆាប់កករឹង ព្រមទាំងអាចជួយ បង្កើនប្រព័ន្ធការពាររាងកាយបានទៀតផង។

    5. ចំពោះអ្នកដែលមិនចង់កើតមហារីកថ្លើម គួរតែញ៉ាំការ៉ុត ព្រោះវាអាចជួយការពារថ្លើមអ្នកឲ្យរឹងមាំ ដោយធ្វើឲ្យ អ្នកមិនជួបនឹងមហារីកថ្លើមឡើយ។

    6. ប៉េងប៉ោះមានផ្ទុកប្រូតេអ៊ីន វីតាមីនសេ វីតាមីនB1 និងB2 ព្រមទាំងសារធាតុដទៃទៀតដែលអាចជួយបញ្ចេញ ជាតិពុលពីថ្លើម ដោយអាចការពារថ្លើមអ្នកបាន។

    7. ត្រឡាចក៏អ្នកគួរតែពិសារផងដែរ ព្រោះវាអាចធ្វើឲ្យអ្នកត្រជាក់ក្នុង ថែមទាំងគ្មានជាតិពុលណាអាចរស់នៅក្នុង ខ្លួនអ្នកឡើយ។ ដូចនេះ ជំងឺមហារីកថ្លើមនឹងមិនងាយមកជិតខ្លួនអ្នកឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ