• សម្តេច​ ហ៊ុន សែន ស្នើផ្ទេរ​ភារ​កិច្ច​អភិបាល​ខេត្ដ​បន្ទាយ​មានជ័យ លោក សួន បវរ ឲ្យ​អភិបាល​រង លោក អ៊ុ រាត្រី ជំនួស​វិញ

    (ភ្នំពេញ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច មកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយតែងតាំងអភិបាលរង ម្នាក់ គឺលោក អ៊ុ រាត្រី ជំនួសវិញ។ មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា នៅថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ គោរពស្នើសុំផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី ហើយសូម គោរពសុំតែងតាំង លោក អ៊ុ រាត្រី ជាអភិបាលខេត្តជំនួសវិញ។

    ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពស្នើសុំបញ្ចូល លោក គឹង វណ្ណៈ ក្របខ័ណ្ឌមន្ដ្រីនគរបាល ជាតិ ជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។

    លោក អ៊ុំ រាត្រី ដែលត្រូវបានស្នើតែងតាំងជាអភិបាលខេត្តបន្ទាយមានជ័យ

    ជាការកត់សម្គាល់ ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ បានកើតមានឡើងក្រោយពី លោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ពាក់ព័ន្ធទៅ នឹងចំណងស្នេហារបស់ ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ