កាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសថៃ បានរៀបចំប្រារព្ធព្រះរាជពិធីរាជាភិសេកព្រះមហាក្សត្រថ្មី ព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន រាមាធិបតីទី១០ នៃសន្តតិវង្សចក្រី ដែលមានរយៈពេល ៣ថ្ងៃ ។ ក្នុងពិធីនោះដែរ យេីងសង្កេតឃើញថា ព្រះមហាក្សត្រថៃ ម៉ាហា វិជ្ជរ៉ាឡុងកន បានសៀតស្លឹកម្យ៉ាង នៅលើព្រះការណ៏របស់ទ្រង់ អំឡុងពេលរៀបចំប្រារព្ធព្រះរាជពិធីខាងលេី។
តេីស្លឹកនេះជាស្លឹកអ្វី? ប្រិយមិត្ត និងមហាជនមួយចំនួន ប្រាកដជាមានការងឿងឆ្ងល់ជាខ្លាំងហេីយ ការងើងឆ្ងល់មួយនេះនឹងត្រូវបានធ្វើការបកស្រាយនាពេលនេះ។ តាមពិតទៅនេះគឺជាស្លឹកព្នៅ វាមានរាងដូចជាត្រីសូល៍ និងមានដើមកំណើតនៅប្រទេសឥណ្ឌាតាំងពីរាប់ពាន់ឆ្នាំមកហើយ។
វាមាន ៣ស្រទាប់ក្នុង១ទង ហើយស្រទាប់នីមួយៗ គឺពិតជាអស្ចារ្យ ណាស់ ដែលតំណាងឲ្យព្រះ៣អង្គដូចជា ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ។ ស្លឹក ៣ក្នុងទងតែមួយ គឺមានន័យថា ព្រះទាំង៣អង្គរួមគ្នាតែមួយ នឹងអាចជំនះនូវរាល់ឧបសគ្គ និងមារទាំងឡាយ ឈ្នះអស់សត្រូវ មានសិរីមង្គល និងមានអនុភាពដ៏អស្ចារ្យបំផុត។
សម្រាប់ខ្មែរ និងថៃមានជំនឿដូចគ្នាថា ការដាំដើមព្នៅនៅក្បែរផ្ទះ គឺអាចការពារនូវរឿងទាំងឡាយដែលអាក្រក់ ជាពិសេសប្រភេទអមនុស្ស ដែលជាខ្មោចព្រាយបិសាចមិនហ៊ានចូកមកជិតនោះទេ ហើយថែមទាំងធ្វើឲ្យគ្រួសារ មានសិរីមង្គលទៀតផង ហើយរុក្ខជាតិមួយនេះ ក៏ជាឱសថដ៏សក្ត័សិទ្ធទៀតផង៕
ប្រភព vdoamazing