ភ្នំពេញៈ ខណៈពេលវេលាកាន់តែខិតជិតមកដល់ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃរៀបមង្គលការរបស់កំពូលតារាចម្រៀងស្រីនៅហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និងអនាគតស្វាមីលោក អ៊ឹង សុខលី ដែលជាប្អូនបង្កើតរបស់ថៅកែផលិតកម្មហង្សមាស នឹងបានរៀបចំឡើងក្នុងពេលខាងមុខនេះហើយគឺនៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩ ដែលរៀបចំនៅឯសណ្ឋាគារសុខភ្នំពេញ។
ខណៈពេលនេះគេឃើញរូបភាពមុនរៀបការ Pre Wedding របស់នាងត្រូវបានបង្ហើបកាលពីប៉ុន្មានមុននេះ ជាមួយនឹងការថតយ៉ាងស្រស់ស្អាតប្លែកភ្នែក ក្នុងទេសភាពនៅក្នុងប្រទេសខ្មែរ មានប្រាង្គប្រាសាទ ទឹកជ្រោះ និងទីតាំងពៃព្រឹក្សា ឬជាមួយនឹងសត្វពៃ្រផងដែរ។
តាមរយៈរូបភាពទាំងនេះ ត្រូវបានគេចាប់អារម្មណ៍ថា តារាស្រីរូបនេះ និងគូអនាគតបានធ្វើការជ្រើសរើស ជាមួយនឹងសម្លៀកបំពាក់ជាច្រើនឈុត ដែលមានតាមសម័យកាលយ៉ាងគួរឲ្យទាក់ទាញខ្លាំងតែម្តង។
បណ្តាអ្នកគាំទ្រមានការពេញចិត្ត ជាមួយនឹងរូបភាព ការតុបតែខ្លួនរបស់នាងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានការស៊ែរតៗគ្នាភ្ជាប់ជាមួយពាក្យពេចន៍កោតសរសើរដល់កញ្ញា ឱកសុគន្ធកញ្ញា និងគូដណ្តឹងនាងថា មានភាពសមសួនខ្លាំងណាស់៕