ខេត្តបាត់ដំបង៖ កន្ទុយបារីមួយដើមបានបង្ករជាអគ្គីភ័យឡើងបណ្តាលអោយឆាបឆេះផ្ទះ០១ខ្នងអស់ទាំងស្រុងនៅស្រុកសំពៅលូន។
សមត្ថកិច្ចនៅមូលដ្ឋានបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥-៣០នាទី ថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ជុំ មុំ ភេទប្រុស អាយុ៦៦ឆ្នាំ ដែលជាម្ចាស់ផ្ទះបានរៀបរាប់ថា គ្រួសាររបស់លោករស់នៅជុំគ្នាក្នុងបន្ទុក មានពីរគ្រួសារ ស្មើរនិងមនុស្សចំនួន១០នាក់ ហើយនៅមុនពេលកើតហេតុ កូនប្រុសរបស់លោកម្នាក់ដែលមានសតិមិនគ្រប់គេបានជក់បារី លុះក្រោយមកទំនងជាបោះកន្ទុយបារីចោលមិនប្រយ័ត្ន បណ្តាលអោយឆាបឆេះស្បូវនិងរាលដាលឆេះដល់ផ្ទះអស់ទាំងស្រុងតែម្តង។
លោកបន្តថាផ្ទះដែលត្រូវ អគ្គីភ័យឆាបឆេះខាងលើ មានទំហំ ០៦ម៉ែត្រx០៦ម៉ែត្រសាងសង់អំពីឈើ ប្រក់ស័ង្កសី ឆេះខូចខាតអស់ទាំងស្រុង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនមាន
– កង់ចំនួន ០២ គ្រឿង
– ប្រាក់ចំនួន ០៤ លានរៀល
– អង្ករចំនួន ២០ គីឡូក្រាម
– ពាងចំនួន ០២
និង ចាន ឆ្នាំង មុង ភួយ ខោអាវ មួយចំនួនធំទៀតផងដែរ តែមិនបណ្តាលអោយនណាម្នាក់រងរបស់ឡើយ។
ប្រភព៖ ANN News