• ស្រ្ដីធាត់​ចំនួន ២៩នាក់ ដាក់​ពាក្យ​ចូលរួម​ប្រកួតក្នុង​កម្មវិធី​​បវរ​កញ្ញាឯក​មាឌធំ ទម្ងន់ ១០០គីឡូនៅប្រេស៊ីល

    (ប្រេស៊ីល)៖ កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកផ្នែកសម្រស់ ត្រូវបានធ្វើឡើងនៅ តំបន់ Rio De Janeri ប្រទេសប្រេស៊ីល ដែលគេសម្គាល់ឃើញថា មានស្រ្ដីសុទ្ធតែជាអ្នកធាត់ បានចូលរួមបង្ហាញសមត្ថភាព និង សម្រស់បែបធម្មជាតិ របស់ពួកគេ។

    ស្រ្ដីចំនួន ២៩ នាក់ ត្រូវបានគេដឹងថា សុទ្ធតែមានទម្ងន់ ជាង១០០ គីឡូក្រាម បានចូលរួមអនុវត្តន៍ ក៏ដូចជាដាក់ពាក្យចូលរួម ដើម្បីទទួលបានជយលាភីបវរកញ្ញាឯក នៅក្នុងកម្មវិធីពិសេសមួយនេះ។ បេក្ខនារីនិមួយៗ បានគ្រងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ដោយដើរបង្ហាញម៉ូដ ដើរកាច់ចង្កេះ នៅលើឆាក ដែលជាទស្សនិយភាព គួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកទស្សនា។ ហើយនៅទីបំផុត គេអាចស្វែងរកឃើញម្ចាស់ជយលាភី ឈ្នះការប្រកួត គឺបានទៅលើបេក្ខនារី វ័យ ១៩ឆ្នាំ។

    អ្នកចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯក ១០០គីឡូ នាង Thayanne Oliveira បានលើកឡើងថា ការប្រកួតនេះគឺមានភាពអស្ចារ្យក្រៃលែង ដោយសារតែវាបាននាំរូបខ្ញុំ ឲ្យស្គាល់ពីលក្ខណៈសម្បត្តិរបស់ខ្លួនឯង និង ចេះស្រឡាញ់ពីរូបសម្ផស្សខ្លួនឯង ទោះបីជាមានមាឌធំបន្តិចមែន ហើយនេះក៏ជាកម្មវិធីមួយ ជំរុញទឹកចិត្តអ្នកធាត់ដូចជាពួកយើង ឲ្យចង់រស់នៅលើផែនដីនេះតទៅទៀត។

    យោងទៅតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ការប្រកួតប្រជែង មានគោលបំណងជំរុញ លើកទឹកចិត្តឲ្យស្រី្ដទាំងនោះ មានទំនុកចិត្តចំពោះស្បែក និងសម្រស់របស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ