• រដ្ឋាភិបាល​ប្រទេស​ថៃ ប្រកាស​ឲ្យ​ពល​រដ្ឋ​នៅ ១២ខេត្ត ត្រៀម​ខ្លួនប្រឈមកង្វះខាតទឹកប្រើប្រាស់

    រដ្ឋាភិបាល​ប្រទេស​ថៃ បាន​ធ្វើ​ការ​ប្រកាស​ឲ្យ​ពល​រដ្ឋ​របស់​ខ្លួន​ដែល​រស់​នៅ​ខេត្ត​ចំនួន ១២​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​និង​ត្រៀម​ខ្លួន​ដោយ​សារ​តែ​ការ​ប្រឈម​នឹង​កង្វះ​ខាត​ទឹក​ប្រើប្រាស់​នា​រដូវ​ក្ដៅ​នេះ។

    ការិយាល័យធនធានទឹកជាតិថៃ បានប្រកាសកាលពី​ថ្ងៃ​ទី១​ខែ​ឧសភា​ថា​ភាពរាំងស្ងួតដែលបានព្យាករណ៍រយៈពេល ៣ ខែរួមផ្សំជាមួយនឹងកង្វះ​ទឹក​បម្រុង អាចនាំឱ្យមានការខ្វះខាតទឹកម៉ាស៊ីន​ប្រើប្រាស់​នៅតាមបណ្តាខេត្តនានានៅភាគខាងជើង, ភាគកណ្តាលនិងតំបន់ភាគឦសានចាប់ពីខែមិថុនា​តទៅ។ បណ្តាខេត្តរងផលប៉ះពាល់​រួមមាន Phichit, Kamphaeng Phet, Lamphun, Tak, Uttaradit, សុរិន, Kalasin, Phathum Thani, Tyuthaya, Chai Nat, Phetchaburi និង Ang Thong។ យ៉ាង​ណា​មិញ មិន​មាន​ការ​ចេញ​សេចក្ដី​ព្រមាន​ណា​មួយ​សម្រាប់​ពល​រដ្ឋ​ដែល​រស់​នៅ​ទីក្រុង​បាងកក និង​ភាគ​កណ្ដាល​ប្រទេស​នោះ​ទេ។

    ជាមួយ​គ្នា ភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជាឱ្យអនុវត្តតាមផែនការ​ដែលរួមបញ្ចូលទាំងការចែកចាយទឹកផឹកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងការថែទាំប្រព័ន្ធចែកចាយទឹក​ដើម្បី​ដោះ​ស្រាយ​ក្នុង​រយៈពេលខ្លី ខណៈ​ដែល​ផែនការ​សម្រាប់​ដោះ​ស្រាយ​រយៈ​ពេល​វែង​រួមមាន​ការ​បង្កើន​ប្រភព​ធនធាន​ដោយ​បង្កើន​ចំណុះ​អាង​ស្ដុក​ទឹក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ