• Chelsea ឈ្នះ​កៅអី​លេង​នៅ Champions រដូវកាល​ក្រោយ បន្ទាប់ពី​បំបាក់ Watford

    (ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea ទទួលបានកៅអី១ ដើម្បីលេងនៅព្រឹត្តិការណ៍ពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខ បន្ទាប់ពីពួកគេបានបំបាក់ក្រុមភ្ញៀវ Watford ៣-០ ក្នុងសប្តាហ៍ទី៣៧ ជើងទី២ នាយប់មិញនេះ។

    ៣ពិន្ទុបន្ថែមនេះដែរបានជួយឲ្យក្រុមរបស់លោក Maurizio Sarri ឡើងទៅឈរនៅលេខរៀងទី៣ បណ្តោះអាសន្ន វិញ ដោយមាន ៧១ពិន្ទុក្នុងតំបន់ Top-4 ដោយនៅសល់ ១ប្រកួតក្នុងដៃមុនបញ្ចប់រដូវកាលឆ្នាំ ២០១៨-២០១៩ នេះ។

    កីឡាករ Loftus-Cheek ជាអ្នករកបានគ្រាប់ទី១ ឲ្យ Chelsea ត្រឹមផ្តើមលេងវគ្គទី២ បាន៣នាទីនៅកីឡដ្ឋាន Stamford Bridge មុនពេល David Luiz រកបានគ្រាប់ទី២ នៅនាទី៥១ និង Higuain នៅនាទី៧៥ ដើម្បីធានាបាន ៣ពិន្ទុនៅក្នុងផ្ទះ មុនពេលទទួលក្រុម Eintracht Frankfurt នៅរាត្រីថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ ជើងទី២ នៃវគ្គ៤ក្រុមចុងក្រោយពាន UEFA Europa League៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ