• ពិតជារំជួលចិត្ត «ក្មួយឲ្យអ៊ុំសុំទឹកបុកល្ហុងដែលគេញុំាសល់បានអត់? ស្រាប់តែស្រីស្អាត ឆ្លើយប៉ុន្មានម៉ាត់យ៉ាងខ្លីថា..»

    កាលពីថ្មីៗកន្លងទៅនេះ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុក ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ JU JU បានបង្ហោះរូប២សន្លឹក និងសារ ដែលពោរពេញដោយអត្ថន័យ ចាក់ដោតអារម្មណ៍ រហូតដល់អ្នកខ្លះ ក្តុកក្តួលក្នុងចិត្តជាខ្លាំង ក្រោយពីអានសារដ៏មានន័យមួយនេះ រវាងអ៊ុំប្រុសម្នាក់ និងស្រីស្អាតម្នាក់ កាន់តែអាន កាន់តែរំជួលចិត្ត។ ម្ចាស់ហ្វេសប៊ុកមួយនេះ បញ្ជាក់ថា៖

    “អ៊ុំ៖ ក្មួយអោយអ៊ុំសុំទឹកបុកល្ហុងដែលគេញុាំហើយបានអត់
    ខ្ញុំ៖ ពូរកអ្វីពូ
    អ៊ុំ៖ ពូសុំរបស់សល់ នៅលើទុកនេះបានអត់
    ខ្ញុំ៖ អត់ទេពូ ពូអង្គុយចាំលេងតិចសិនទៅ ខ្ញុំអោយគេបុកអោយថ្មី
    អ៊ុំ៖ បាទក្មួយ

    បងស្រីខ្ញុំបុកដាក់ចានរួចជូនគាត់ហូប

    ខ្ញុំ៖ នេះពូខ្ញុំជូនពូហូប បើឃ្លានមកកន្លែងហ្នឹងមកពូ ខ្ញុំអត់គិតលុយទេ ខ្ញុំជូនពូ
    អ៊ុំ៖ បាទអរគុណក្មួយណាស់ ជូនពរអោយក្មួយមានម៉ូយកាន់តែច្រើនណា

    +ឪពុកគេ ឪពុកយើង មួយថ្ងៃ មួយចាន វាមិនក្រទេ ធ្វើបុណ្យជាមួយមនុស្សចាស់បែបនេះ។ ទឹកចិត្តខ្ញុំជឿថាអំពើរល្អមិនសាបសូន្យ ចូលធ្វើល្អទាំងអស់គ្នាណា”។
    ស្រីស្អាតម្នាក់នេះ ក៏បានបញ្ជាក់បន្ថែមទៀតថា “ព្រោះខ្ញុំធ្លាប់ក្រ ខ្ញុំជឿថាអំពើល្អមិនសាបសូន្យ”។ ម្ចាស់ហ្វេសប៊ុកដដែលបន្តទៀតថា “ជនក្រីក្រសុំទាន អាចមកហូបបានមិនយកថវិកានោះទេ ហាងឈ្មោះត្បាល់បុកហឺររស់ជាតិដើម សម្រាប់អ្នក ខេត្តកំពង់ឆ្នាំង”។ ក្រោយពីឃើញបែបនេះ ហើយបានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើន មានក្តីរំភើបចិត្តជាខ្លាំង នូវទង្វើរសប្បុរសធម៌មួយនេះ រហូតដល់ថ្នាក់ មានការចែករំលែកជាង ៧ពាន់ដងទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ