ពិតជា​ពូកែ​មែន!​ គ្រាន់​តែ​រៀន​​​តាម​ YouTube ក្លាយជា​ជាង​គំនូរ​កុំព្យូទ័រយ៉ាង​​ជំនាញ​

ភ្នំពេញៈ បណ្តុំ​រូប​គំនូរ​​បែប​ប្រវត្តិ​សាស្រ្ត​ និង​គំនូរ​សម្រស់​ធម្មជាតិ​នៃ​តំបន់​ប្រាសាទ​ស្រុក​ខ្មែរ​ រំលេច​ដោយទឹក​ដៃ​​ដ៏​ប៉ិនប្រសប់​ ដែល​គេ​​បាន​​ប្រទះ​ឃើញ​ផូស្ត​នៅ​តា​ម​​បណ្តាញ​សង្គមនោះ គឺ​ជាស្នាដៃ​របស់​វិចិត្រ ​គ្មាន​សាលា​លោក ស៊ន់ វ៉ាំងសង់។
ដោយសារ​មាន​ដុងសិល្បៈ​គំនូរ​​ពីកំណើត ​ទោះ​​គ្រួសារ​ក្រី​ក្រ ​​មិន​អាច​​ជួយ​ខ្លួន​​​​​សម្រេ​ច​​​​ក្តី​​ប្រាថ្នា​រៀន​​​នៅ​សាកល​វិទ្យា​ល័យវិចិត្រ​​សិល្បៈ​មែន​ក្តី ព្រោះតែ​​​សេច​ក្តី​អំណត់​ និង​ភាព​​ប៉ិន​ប្រសប់​ គ្រាន់​តែបាន​​រៀន​តាម ​YouTube ​ពី​​កម្ម​វិធី ​Digital Art ​និង​ Photoshop ត្រឹម​រយៈ​​ពេល ​១​​ ឆ្នាំ​ ក៏​ធ្វើ​​​​​ឲ្យ​លោក ស៊ន់ វ៉ាំងសង់ ​ក្លាយ​ជា​ជាង​គំនូរ​កុំព្យូទ័រ​ដ៏​ចំណាន​ម្នាក់​ជាមួយ​គំនូរ​បែប​ប្រវត្តិ​សាស្រ្ត​។​​

លោក ស៊ន់ វ៉ាំងសង់ ដែលមាន​ប្រវត្តិធ្លាប់​រស់​នៅ​ក្នុង​គ្រួសារ​មានជីវ​ភាព​ក្រី​ក្រ​ នៅស្រុក​បន្ទាយ​អំពិល​ ខេត្ត​​​​ឧត្តរ​មាន​ជ័យ ​​ខណៈ​ពេល​មាន​វ័យ​ ៣ ឆ្នាំ ចំពេល​​ស្រុក​ខ្លួន​កំណើត​ខ្លួន​​កើត​មាន​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៩១ និង​បាន​បង្ខំ​ឲ្យ​​គ្រួសារ​​ត្រូវ​ដូរ​លំនៅ​ឋាន​ញឹកញាប់ទៀត​រហូត​ដល់​ឆ្នាំ​២០០៤​​។​

ក្រោយ​​រៀន​ចប់ថ្នាក់​ទី​១២ នៅ​ឆ្នាំ​២០០៦ ​ភ្លាម ក្តី​ស្រមៃ​ចង់​ក្លាយជា​វិចិត្រ​ករ​ជំនាញ និង​ចង់​​រៀន​បន្ត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅ​ភ្នំពេញ​​ មិន​បាន​សម្រេចនោះ​ឡើយ​ ដោយសារ​តែ​កក្តា​ជីវ​ភាព​គ្រួសារ​មិន​អាច​ផ្គត់​ផ្គង់​បាន​ ពោលគឺ​លោក ស៊ន់ វ៉ាំងសង់ អស់ឱកាស​បាន​រៀនជំនាញ​ខ្លួន​ចូលចិត្ត​។​

លោក ស៊ន់ វ៉ាំងសង់ អាយុ​ ៣២ ឆ្នាំ កំពង់​តែ​រស់​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ ក្រោយ​ពី​បាន​រៀប​ការប្រពន្ធ​តាំង​ពី​ឆ្នាំ​២០០៩​នោះ​ បង្ហើប​ថា៖ «​​​ឆ្នាំ​២០០៩ ខ្ញុំ​បាន​រៀប​ការ​ និងមករស់នៅ​សហរដ្ឋ​អាមេរិក​​ តែខ្ញុំមិនបាន​បន្ត​ការ​សិក្សា​​អ្វីទៀត​នោះទេ​​ គឺ​ចំណាយ​ពេលច្រើន​នឹង​ការ​ងារ​នៅទីនេះ​​។​ តែដោយ​នៅតែស្រលាញ់​និងមាន​និស្ស័យ​ផ្នែក​គំនូរ​នៅឆ្នាំ​២០១៤ ខ្ញុំតែង​យក​ពេលទំនេរ​ពីការងារ​​ ចាប់ផ្ដើមរៀន​ពី​ Digital Art តាម​រយៈ You​Tube ខ្លះៗ​អំពីវា​ និង​នៅឆ្នាំ​២០១៥ ខ្ញុំ​បាន​ចាប់ផ្ដើ​មគូរ​សា​ជាថ្មី​ តែលែង​គូរ​លើ​ក្រណាត់​ទៀត​ហើយ​​ ម្តងនេះ​គឺនៅ​​ក្នុង​កម្មវិធី Photoshop​។ ​​

លោក​​បន្ត​ថា៖ «បំណងដំបូង​គឺគ្រាន់តែ​ជាការកម្សាន្ត​អារម្មណ៍​ប៉ុណ្ណាះ​ តែរាល់ពេល ​ដែលខ្ញុំ​​ post ម្តង​នៅ​​​ស្នា​ដៃ​​ Digital art​ របស់​ខ្ញុំម្តងៗ​​តាមរយៈ​បណ្ដាញសង្គម​ Facebook គឺតែងតែ​ទទួលការគាំទ្រ​ជាខ្លាំង​ពី​មិត្ត​ក្នុង​បណ្តាញ​នេះ​។ ការគាំទ្រ​ហ្នឹង​ហើយជា​កម្លាំងចិត្ត​ដ៏ធំ​សម្រាប់ខ្ញុំ​ដែលជំរុញ​ចិត្តខ្ញុំឲ្យ​ខិត​ខំ​បន្ថែម​ទៀត​​ និងកំណែ​ទម្រង់​បែបបទ​ន័យរូប​ កាន់​តែខ្លាំង​ឡើង។​ លទ្ធផលចុងឆ្នាំ២០១៧​ ខ្ញុំ​ទទួល​ការ​កុម្ម៉ង់​​បន្ត​បន្ទាប់​ និង​ព្យាយាម​បង្កើត​ស្នាដៃថ្មីៗទៀត​។ ចំពោះ​ស្នាដៃ​គំនូរ​របស់​ខ្ញុំ មាន​តម្លៃ​ចន្លោះ​​ពី​ ១ ផ្ទាំ​ង ៣០០ ដុល្លារ ដល់ ១០០០ ដុល្លារ»៕​​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ