(ថៃ)៖ ទស្សនិកជនសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា និងបានចែករំលែកពេញបណ្តាញ សង្គមនូវរូបថតជាច្រើន សន្លឹករបស់នារីសាច់ដុំម្នាក់ ដែលមើលមួយភ្លែតស្មានតែនារីមែនទែន តាមពិតទៅគឺជាតារាសម្តែងប្រុស លោក Golf Pichaya សោះ។ ខណៈតារាប្រុសរូបនេះ ត្រូវបានមិត្តភ័ក្តរបស់នាងនាំគ្នា ចាប់តុបតែងមុខមាត់ធ្វើជាមនុស្ស ស្រី បង្កជារូបភាពមួយថ្មី និងប្លែកអារម្មណ៍យ៉ាងខ្លាំង។
តាមរយៈរូបថតជាច្រើនសន្លឹកដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គម គឺបង្ហាញថាតារាសម្ដែងប្រុសរូបសង្ហារ លោក Golf Pichaya ពេលតុបតែងជាស្រីបេបនេះ ត្រូវបានអ្នកគាំទ្រ ទាំងសសើរ ទាំងអស់សំណើច និងទាំង អាណិត ក្រោយរូបលោកត្រូវបានមិត្តសម្លាញ់ចាប់តុបតែងមុខមាត់ប្រែរូបប្រែរាង ឲ្យក្លាយជានារីរូបស្អាតមួយដួង មើលមិនចង់ស្គាល់ ហើយបើនិយាយពីរូបសម្រស់វិញ សឹងតែធ្វើឱ្យនារីមួយចំនួនសុំខ្មាស់។ គួរជម្រាប់ថា ការតែងមុខជាស្រីថែមស្លៀកឈុតស៊ិចស៊ីរបស់រូបលោកលើកនេះ ត្រូវបានគេដឹងថា ដើម្បីប្រូម៉ូត Channel Youtube របស់់លោក និងតារាស្រីនាង Four Sakonrat ឈ្មោះកម្មវិធី Golf Four Go Round តែប៉ុណ្ណោះ គឺមិនមែនចេះតែធ្វើលេងសើចនោះទេ៕