(ក្រុងដូហា)៖ អតីតកីឡាករខ្សែបម្រើនៃក្លឹប FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ Xavi Hernandez បានប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨-២០១៩ នេះ ក្រោយពេលប្រឡូក លើវាល ស្មៅនេះអស់រយៈពេល ២១ឆ្នាំ។
កីឡាករដែលមានវ័យ ៣៩ឆ្នាំនាពេលបច្ចុប្បន្ននេះ បានចាកចេញពីក្លឹបអ្នកមានបុណ្យ FC Barcelona ក្នុងឆ្នាំ ២០១៥ បន្ទាំប់ពីជួយឲ្យក្លឹបនៅតំបន់ Catalan មួយនេះឈ្នះ UEFA Champions League បាន ៤ដង និងពានលីគ អេស្ប៉ាញ La Liga ៨ដងរួចមក ដើម្បីទៅចូលរួម ជាមួយក្លឹប Al Sadd SC លេងក្នុងលីគកំពូលរបស់ប្រទេស កាតារហូតដល់សព្វថ្ងៃនេះ។
ខ្សែបម្រើប្រយុទ្ធដែលបានជួយជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯក FIFA World Cup 2010 និងពានរង្វាន់ប្រចាំ ទ្វីប អឹរ៉ុប UEFA Euro ២សម័យកាលផងនោះក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២ មានបំណងក្លាយជាគ្រូបង្វឹកបាល់ ទាត់មួយរូប ផងដែរ ពោលគឺគាត់ណាមិនឆ្ងាយពីអាជីពលើវាលស្មៅបៃតងនេះឡើយ ក្រោយទទួលបានបទ ពិសោធន៍ជាង ២ទស្សវត្សរ៍មកនេះ។
គួរកត់សំគាល់ដែរថា Xavi ស៊ុតបញ្ចូលទីឲ្យជម្រើសជាតិគោជល់អេស្ប៉ាញបាន ១៣គ្រាប់ពីការចូលលេងបាន ១៣៣ប្រកួត មុនពេលផ្លាស់ចេញពីទឹកដីអេស្ប៉ាញក្នុងក្លឹប FC Barcelona កាលឆ្នាំ២០១៥ ដោយបានចុះកិច្ច សន្យា រយៈពេល ៣ឆ្នាំលេងឲ្យក្លឹបកាតា Al Sadd រហូតដល់បច្ចុប្បន្ន៕