Arsenal វាយ​បក​​ឈ្នះ​ក្រុម​អេស្ប៉ាញ Valencia ជើង​ទី១ នៃវគ្គ ៤ក្រុម​ពានរង្វាន់​អឺរ៉ុប Europa League

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានធ្វើការវាយបកយកជម្នះវិញទៅលើក្រុមភ្ញៀវមកពីអេស្ប៉ាញ Valencia ៣-១ សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ លីគអឺរ៉ុប UEFA Europa League នាយប់មិញនេះនៅកីឡដ្ឋាន Emirates។

ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកដែលជោគជ័យក្នុងពាននេះ Unai Emery ក្រុមខ្លាំងអង់គ្លេស Arsenal បាន ធ្វើឲ្យ វាយបករកបាន ៣គ្រាប់វិញនៅនាទី១៨ និងនាទី២៥ ដោយកីឡាករខ្សែប្រយុទ្ធអន្តរជាតិបារាំង Alexandre Lacazette ដែលជាគ្រាប់ទី៤ របស់គេក្នុងចំណោម ៨ប្រកួតចុងក្រោយក្នុងក្លឹប Arsenal មុនពេលមិត្តរួមក្រុម Aubameyang បន្ថែមគ្រាប់ទី៣ នៅនាទី៩០ នៅក្រោយពេល Diakhaby បានតែត គ្រាប់នាំមុខឲ្យ Valencia តាំងពីនាទី១១ មកនោះ។

តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់នេះ បានធ្វើឲ្យឲ្យអង់គ្លេសមាន ៣គ្រាប់ក្នុងដៃមុនពេលធ្វើដំណើរទៅអេស្ប៉ាញ សម្រាប់ជំនួបជើងទី២ នារាត្រីព្រហស្បតិ៍សប្តាហ៍ក្រោយ ខណៈរដូវកាលមុនពួកគេបានជ្រុះចេញពី Europa League ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រោមថ្វីជើងរបស់ក្រុមអេស្ប៉ាញ Altetico Madrid ដែលជាក្រុម ជើងឯកនោះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ